រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង ដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាឈប់មើលសាកសពបុរសម្នាក់ ដែលបានចងកសម្លាប់ខ្លួន ជាប់ដើមឈើ ទម្លាក់ជើងស្តាក នៅជាប់របងវត្តក្តីចាស់ និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤២ នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១៩ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា បើតាមការបំភ្លឺពីឈ្មោះ ណក់ សាម៉េន ភេទស្រី អាយុ៤២ឆ្នាំ នៅវេលាម៉ោង ០៤និង ១០ នាទី ទៀបភ្លឺ គាត់បានភ្ញាក់ដេកដើរទៅជួយលាងចានរៀបចំចង្ហាន់ព្រះសង្ឃ នៅវត្តសូរីយ៉ាពោធិ៍មាស (វត្តក្តីចាស់) ដូចសព្វដង និងបានឃើញបុរស ម្នាក់ អាយុប្រហែល ៣០-៤០ឆ្នាំ ចងកនៅដើមសាគូរ៉ខាង ក្រោយវត្ត ក៏បានរាយការណ៍ជូនសមត្ថកិច្ច ។
ក្រោយកើតហេតុគេឃើញសមត្ថកិច្ចជំនាញ ផ្នែកកោលស្យវិច័យ បានចុះមកដល់ទីតាំងកើតហេតុ ។ តាមការសន្និដ្ឋាន យោងតាមការពិនិត្យសាកសពនៅ កន្លែងកើតហេតុរបស់ការិយាល័យជំនាញបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកគ្រូពេទ្យធ្វើកោសល្យវិច្ច័យ សពពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនពិតមែន និងបានតម្កល់បូជានៅវត្តបាក់ខែងធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា