ទារចេញពីផ្ទះ ម្តាយឃាត់ បែរជាខឹ....ង! កូនស្រី ទាញកាំ...បិ...ត ចា...ក់ឪពុកស្លា....ប់ ម្តាយរ...បួ...សធ្ង....ន់!!
សន្តិសុខសង្គម
243

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈកូនស្រី បានយកកាំបិត ចាក់ទៅលើឪពុក និងម្ដាយ របួសធ្ងន់ធ្ងរ ដោយអកុសលឪពុកក៏បានដាច់ខ្យល់ស្លាប់ ដោយឡែកម្តាយឯណោះវិញ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ៥ និ៥០នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខB44 បុរីម៉នដានី ផ្លូវលេខ៤ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លៀង  ម៉េងលាភ ភេទប្រុស អាយុ  ៦០ឆ្នាំ មុខរបរ  មន្រ្ដីរាជការ បច្ចុប្បន្នស្នាក់នៅ បុរីម៉ន ដានី គម្រោងទី១០ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ( ជាឪពុកស្លាប់) ។ ចំណែកជនរងគ្រោះម្នាក់ទៀតជាម្តាយ ឈ្មោះ ឈន មួយហេង អាយុ៥៩ឆ្នាំ មុខរបរមេផ្ទះ ( របួសសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោ)។

ចំណែកជនដៃដល់ជាកូន មានឈ្មោះ លៀង ហែមវត្តី ហៅ ល័ក្ខ  ភេទស្រី  អាយុ៣០ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើត ជនសង្ស័យជាកូនស្រី បានទារចេញពីក្នុងផ្ទះ តែម្ដាយឃាត់មិនឲ្យចេញក្រៅ តែកូននៅតែទារចេញឪពុកឃើញក៏ជួយឃាត់ ក៏ត្រូវកូនយកកាំបិតចាក់មកលើឪពុកជាច្រើនកាំបិត តែម្តង រហូតបណ្តាលឲ្យឪពុកស្លាប់ ចំណែកម្តាយរបួសធ្ងន់ ។

ក្នុងនោះតាមការបំភ្លឺពីឈ្មោះ លាង នរិន្ទ ភេទប្រុស បានឲ្យដឹងថា ជនដៃដល់ជាកូនស្រីរូបនេះ មានជំងឺសតិអារម្មណ៍ប្រចាំកាយ ។

ពេលនេះសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ ចំណែក ជនដៃដល់ជាកូន សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

វិចិត្រ + មេសា


Telegram