រថយន្ត Honda CIVIC បុកជាមួយម៉ូតូបត់ឆ្លងផ្លូវ របួ...សធ្ង..ន់ម្នាក់
រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Honda CIVIC បុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់បើករថយន្ត Honda CIVIC ពាក់ស្លាកលេខ ភ្នំពេញ 2BI-0608 ក្នុងទិសដៅពីជើងទៅត្បូង បុកម៉ូតូស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ 1AX-0883 បត់ឆ្លងផ្លូវ បណ្ដាលរងរបួសធ្ងន់ម្នាក់ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត ៕ Mrr Ka