មជ្ឈមណ្ឌលវះកាត់កុមារCSC ពេទ្យគៀនឃ្លាំង មានក្រុមគ្រូពេទ្យជំនាញមកពីប្រទេសបារាំង ពិនិត្យព្យាបាល និងវះកាត់ជូនអ្នកជំងឺក្រីក្រដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា
រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹង ពីសេចក្ដីជូនដំណឹង មជ្ឈមណ្ឌលវះកាត់កុមារCSC ដែលអ្នកជំងឺតែងហៅថាពេទ្យគៀនឃ្លាំង មានក្រុមគ្រូពេទ្យជំនាញមកពីប្រទេសបារាំង មកផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់ជូនអ្នកជំងឺក្រីក្រ ដែលមានបញ្ហាផ្នែកឆ្អឹងមុខ មាត់ ដូចជាខូច ទ្រង់ទ្រាយពីកំណើត ដុំសាច់ដុះ ឬដំបៅរ៉ាំរ៉ៃដោយសារជំងឺផ្សេងៗ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ៕