រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពលូកដៃឆក់ទូរសព្ទដៃពីជនបរទេសបានសម្រេច តែអស់លក្ខណ៍ ចំថ្ងៃស៊យ ដួលម៉ូតូ ត្រូវបានប្រជាពលរដ្ឋ វាយស្ទើរក្ស័យជីវ៉ា ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនសង្ស័យ២នាក់ បានធ្វើសកម្មភាពជិះម៉ូតូឌុបគ្នា លូកដៃឆក់ទូរសព្ទដៃពីជនបរទេសកំពុងជិះកង់បីបានសម្រេច តែអស់លក្ខណ៍ ចំថ្ងៃស៊យ ដួលម៉ូតូ ត្រូវបានប្រជាពលរដ្ឋ វាយស្ទើរក្ស័យជីវ៉ា ចាប់ឃាត់ខ្លួនបានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច ។ ចំណែកម្នាក់ទៀតគេចខ្លួនបាត់ស្រមោល ។
ជនសង្ស័យបាននិយាយនៅទីតាំងកើតហេតុថា ខ្លួនបានធ្វើសកម្មភាពឆក់ជាមួយបក្ខពួក ២ដងមកហើយ លើកទី១នៅផ្លូវនេះដដែល ឆក់ទូរសព្ទដៃគេបានសម្រេច លើកនេះក៏បបួលគ្នាមកឆក់ទៀត តែស៊យដួលម៉ូតូ ត្រូវប្រជាពលរដ្ឋចាប់បាន វាយប៊ិះស្លាប់បែបនេះតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនយុវជនខាងលើយកទៅប៉ុស្តិ៍ដើម្បីធ្វើការតាមនីតិវិធី៕ Mrr Ka