ក្រោយមានការផ្សាយ ពេលនេះអាជ្ញាធរខណ្ឌបឹងកេងកង ចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំឲ្យអ្នកលក់ដូរលើចិញ្ចើមផ្លូវទាំងអស់ រើចេញជាបន្ទាន់ ខណៈពលរដ្ឋសង្ឃឹមថាមិនដូចវែកចក ក្នុងទន្លេទៅចុះ
សន្តិសុខសង្គម
93

រាជធានីភ្នំពេញ​៖ ក្រោយមានការសូមណូមពរ​របស់ប្រជាពលរដ្ឋ ដែលឲ្យ TVFB ជួយផ្សព្វផ្សាយ ខណៈអាជ្ញាធរខណ្ឌបឹងកេងកង ហាក់បណ្ដោយឲ្យ ក្រុមអាជីវករលក់ដូរ ជុំវិញបរិវេណសាលាបឋមសិក្សា ទួលស្លែង ធ្វើអោយសិស្សានុសិស្ស ដើរលើផ្លូវ មានម៉ូតូ រថយន្តធ្វើដំណើរ ងាយនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ ពិសេសអាចធ្វើបាត់បង់ សណ្ដាប់ធ្នាប់ សាធារណៈ បង្កការកកស្ទះ នៅតាមបណ្តោយផ្លូវ៣១០ កែង ១៧៣ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គ្មានចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើងនោះ ដូចក្នុងរូបភាពមានស្រាប់នេះរួចមក ។

នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អាជ្ញាធរខណ្ឌបឹងកេងកង ចុះរៀបចំសណ្តាប់ធ្នាប់នៅម្តុំអនុវិទ្យាល័យ ទួលស្លែង ក្រោយមានការលក់រំលោភចំណីផ្លូវសាធារណៈ ។

ការចុះទៅនៅពេលនេះ គឺដោយមានការណែនាំពីលោក សុខ សម្បត្តិ អភិបាល នៃ គណៈអភិបាលខណ្ឌបឹងកេងកង លោក មាស សម្បូរ ប្រធានសណ្តាប់ធ្នាប់សាលាខណ្ឌបឹងកេងកង សហការជាមួយសាលាសង្កាត់ទួលស្វាយព្រៃ១ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវលេខ ៣១០ ជាពិសេស ម្តុំអនុវិទ្យាល័យ ទួលស្លែងតែម្តង ក្រោយមានការលក់ដូរសម្ភារៈរបស់របរផ្សេងៗរំលោភចំណីផ្លូវសាធារណៈ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយ សាធារណៈ និងបានណែនាំឲ្យបងប្អូនអាជីវកររើចេញជាបន្ទាប់ ពោលគឺមិនអនុញ្ញាឲ្យលក់លយចូលចិញ្ចើមបែបនេះនោះទេ ។

ទន្ទឹមនឹងការឆ្លើយតបរបស់អាជ្ញាធរនេះដែរ ប្រជាពលរដ្ឋលោកសង្កត់ធ្ងន់ថា សង្ឃឹមថា មិនដូចវែកចក ក្នុងទន្លេទៅចុះ ដើម្បីពួកគាត់ងាយស្រួលធ្វើដំណើរ និងសុវត្ថិភាពដល់កូនៗរបស់គាត់ ៕


Telegram