រាជធានីភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ ជិះម៉ូតូ Today ត្រូវបានរថយន្តមិនស្គាល់ម៉ាក បុកបណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់បំផុត រួចហើយរថយន្តនោះ ក៏បន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វេលាម៉ោង១២យប់ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និង សមត្ថកិច្ច បានដឹងថា មុនពេលកើតហេតុ គេបានបុរសម្នាក់ ជិះម៉ូតូ Today ដែលពាក់ស្លាកលេខ ភ្នំពេញ 1GY-6372 បើកតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តមិនស្គាល់ម៉ាក បុកពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ រួចហើយរថយន្តនោះ ក៏បន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ។ ចំណែកសពជនរងគ្រោះ នៅក្បែរខ្លួនគាត់មានជាប់កាត់ជាមន្ត្រីយោធាផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុក និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី និងបើកស្រាវជ្រាវ តាមចាប់រថយន្តបង្កខាងលើ ដើម្បីចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ឲ្យខាងតែបាន កុំបើកបុកគេស្លាប់ ហើយបើករត់គ្មានទំនួលខុសត្រូវបែបនេះ ៕ Mrr Ka