រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ និងប៉ុស្តិ៍អូរបែកក្អម ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ផ្លោះរបង ចូលយកកូនសោរចាក់បើកមេសោរទ្វាររបង ចំហៀងផ្ទះជួល លួចយកម៉ូតូ០៣គ្រឿង នៅចំណុចក្នុងបរិវណផ្ទះជួល ជាន់ផ្ទាល់ ដី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រវលាម៉ោងប្រហែល ៣ទៀបភ្លឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ ដែលឃាត់ខ្លួននេះរួមមាន ៖
១,ឈ្មោះ វ៉ូន វ៉េត ហៅ វ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
២,ឈ្មោះ អ៊ូច ស៊ីណាត ហៅ ណាត ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់ នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួនគ្មានសារធាតុញៀន) ។
៣, ឈ្មោះ មូល បុណ្យ ហៅ បុណ្យ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ កសិករ ស្នាក់នៅ ភូមិខ្លារ៉ុង ឃុំបឹងក្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ(ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
៤,ឈ្មោះ យ៉ាន់ សារ៉ាត់ ហៅ រ៉ាត់ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ កសិករ ស្នាក់នៅ ភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ(ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះរួមមាន ៖
១,ឈ្មោះ រ៉ គន្ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅផ្ទះជួល ជាន់ទី១ ផ្លូវបេតុង ភូមិស្លែងលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២,ឈ្មោះ បាន បូណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅផ្ទះជួល ជាន់ទី១ ផ្លូវបេតុង ភូមិស្លែងលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៣,ឈ្មោះ លុវ សុបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួល ជាន់ទី១ ផ្លូវបេតុង ភូមិស្លែងលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងនោះ សម្ភារៈបាត់បង់រួមមាន ម៉ូតូចំនួន ០៣គ្រឿង ៖
១,ម៉ាកសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ លេខតួ+ម៉ាស៊ីន 9214040 ពាក់ផ្លាកលេខ ព្រៃវែង 1H-0332 (របស់ជនរងគ្រោះឈ្មោះ រ៉ា ភក្តី) ១,ម៉ាកសេ១២៥ ស៊េ រឺ២០១៨ ពណ៌ខ្មៅ លេខតួ+ម៉ាស៊ីន 5164563 ពាក់ផ្លាកលេខ ព្រៃវែង 1L-7346 (របស់ជនរងគ្រោះ ឈ្មោះ បាន បូណា) ១,ម៉ាកសេ១២៥ ស៊េរី២០២០ ពណ៌ខ្មៅ លេខតួ+ម៉ាស៊ីន 5605788 ពាក់ផ្លាកលេខ ព្រៃវែង 1Q-9620 (របស់ជនរងគ្រោះឈ្មោះ លុក សុបញ្ញា) ។
ដំណើររឿង ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៣ទៀបភ្លឺ មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ រ៉ា ភក្ដី ,ឈ្មោះ បាន បូណា និងឈ្មោះ លុក សុបញ្ញា បានទុកម៉ូតូ ក្នុងបរិវេណផ្ទះជួលជាន់ផ្ទាល់ដី រួចក៏ឡើងទៅដេកនៅបន្ទប់ជាន់ទី១។ លុះដល់ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក៏មានការផ្អើលឆោឡោ បាត់ម៉ូតូទាំង០៣គ្រឿង និងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។
បន្ទាប់ពីទទួលបណ្ដឹងរួច សមត្ថកិច្ចបានចុះដល់ផ្ទះជួល(កើតហេតុ) ធ្វើការស្រាវជ្រាវ ឆែកមើលរូបភាពក្នុងកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ និងតាមតម្រាយផ្លូវរហូតដល់មុខបន្ទប់ជួលក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង បានឃើញសកម្មភាពជនសង្ស័យ២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ជិះម៉ូតូ២គ្រឿងម៉ាកសេ១២៥ ម្នាក់មួយគ្រឿង មកឈប់ នៅមុខបន្ទប់ រួចជនសង្ស័យជាមនុស្សប្រុស បណ្តើរម៉ូតូ០១គ្រឿងចូលទៅទុកនៅក្នុងបន្ទប់ ចំនួន០៣លើក ដែលជាម៉ូតូខុសប្រក្រតី សង្ស័យជាម៉ូតូជនរងគ្រោះទាំង៣គ្រឿង សមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួន សង្ស័យឈ្មោះ វឿន វ៉េត និងឈ្មោះ អ៊ូច ស៊ីណាត នៅចំណុចបន្ទប់ជួលក្នុងសង្កាត់គោកឃ្លាងយកមកសាកសួរ ទើបព្រមសារភាពថា នៅថ្ងៃកើតហេតុនោះ ជនសង្ស័យឈ្មោះ វឿន វ៉េត បានបើកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅស៊េរី២០១៦(ជាមធ្យោបាយ) ឌុបជនសង្ស័យឈ្មោះ អ៊ូច ស៊ីណាត(ជាប្រពន្ធ) មកឈប់ចាំនៅក្បែរផ្ទះជួល(កើតហេតុ) រួចជនសង្ស័យជាប្តី ជាអ្នកដើរទៅធ្វើសកម្មភាព ដើរឡើងតាមជណ្តើរខាងក្រោយចំហៀងផ្ទះជួល ឡើងទៅផ្លោះចូល យកបង្កោមកូនសោរនៅបង្អួចកញ្ចក់ជាន់ទី១ ចូលទៅក្នុងបន្ទប់ចុះតាមជណ្តើរ ដល់ចំហៀងផ្ទះជួល ជាន់ផ្ទាល់ដី យកកូនសោរចាក់បើកមេសោរទ្វាររបងផ្ទះជួល លួចយកបានម៉ូតូទាំង ០៣គ្រឿង ដែលមានកូនសោរម៉ូតូនៅជាប់កម៉ូតូស្រាប់ ជិះយកទៅ ទុកនៅក្នុងបន្ទប់ជួលជាមួយជនសង្ស័យជាប្រពន្ធ ។ លុះព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបជនសង្ស័យជាប្តី ទាក់ទងតាមឆាតឈ្មោះ មូល បុណ្យ ភេទប្រុស អាយុ៤៣ឆ្នាំ ជាមិត្តភក្តិស្គាល់គ្នា លក់ម៉ូតូ០៣គ្រឿងដែលធ្វើសកម្មភាពបាន ។ ជនសង្ស័យឈ្មោះ មូល បុណ្យ ក៏ទទួលទិញម៉ូតូ២គ្រឿង ម៉ាកសេ១២៥ ស៊េរី២០១៥ និងស៊េរី២០២០ ក្នុងតម្លៃសរុប៩៦០ដុល្លាអាមេរិក រួចម៉ូតូ០១គ្រឿងទៀតម៉ាកសេ១២៥ ស៊េរី២០១៨ ឈ្មោះ មូល បុណ្យ ជាអ្នកជួយទាក់ទងជនសង្ស័យឈ្មោះ ណាង ភេទប្រុស អាយុប្រហែល៤៥ ឆ្នាំ(រស់នៅផ្សារបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ) មកទិញពីជនសង្ស័យឈ្មោះវៀន វ៉េត ។
ក្រោយពីជនសង្ស័យឈ្មោះ វ៉ូន វ៉េត បានសារភាព សមត្ថកិច្ចក៏បានឲ្យជនសង្ស័យរូបនេះ ធ្វើការទាក់ទងទៅណាត់ជួបជនសង្ស័យ ឈ្មោះ មូល បុណ្យ នៅម្តុំផ្សារព្រៃ ទា(សង្កាត់ចោមចៅ៣) និងចុះទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ មូល បុណ្យ យកមកសាកសួរបន្ត នៅវេលាម៉ោង ១៦:៣០នាទី ។ ជនសង្ស័យ ឈ្មោះ មូល បុណ្យ បានសារភាព ថាពិតជាបានទទួលទិញម៉ូតូ០២គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ និងស៊េរី ២០២០ ពីជនសង្ស័យឈ្មោះ វ៉ូន វ៉េត ហើយយកទៅលក់បន្តឲ្យជនសង្ស័យឈ្មោះ យ៉ាន់ សារ៉ាត់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ បានតម្លៃសរុបចំនួន ៩៨០ ដុល្លាអាមេរិក។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ មូល បុណ្យ សមត្ថកិច្ចបាននាំ ខ្លួនជនសង្ស័យឈ្មោះ មូល បុណ្យ ចុះទៅសហការជាមួយសមត្ថកិច្ចស្រុកព្រៃកប្បាស(ខេត្តតាកែវ) ធ្វើការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ យ៉ាន់ សារ៉ាត់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ យកមក សាកសួរបន្ត និងសារភាពថា ពិតជាបានទទួលទិញម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ និងស៊េរី២០២០ ពី ជនសង្ស័យឈ្មោះ មូល បុណ្យ ប្រាកដមែន ។
យោងតាមពាក្យបណ្តឹងជនរងគ្រោះ ការឃាត់ខ្លួនជនសង្ស័យ ចម្លើយសារភាពរបស់ជនសង្ស័យ ករណីខាងលើ ពេលនេះជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមច្បាប់បន្តទៀត ៕