តេទូរសព្ទប្រាប់ប្អូនស្រីឲ្យជួយមើលកូនបងផង រួចច....ងកស្លា......ប់ក្នុងបន្ទប់ជួល....
សន្តិសុខសង្គម
380

រាជធានីភ្នំពេញ​៖ ​ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍រលួស នគរបាលជំនាញខណ្ឌដង្កោ និងជំនាញផ្នែកកោសល្យវិច័យ បានចុះមកធ្វើការពិនិត្យសពបុរសម្នាក់ ដែលត្រូវបានអ្នកជិតខាង ប្រទះឃើញចងកសម្លាប់ខ្លួន ក្នុងបន្ទប់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចដីឡូត៍លេខ៤៧ ផ្លូវលំ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស៊ូ សៀន ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន មុនពេលកើតហេតុ វេលាម៉ោង ០៨និង៣០នាទី ជនរងគ្រោះបានចេញពីផ្ទះនៅម្តុំផ្សារដីហុយ សង្កាត់គោកឃ្លាង ដើម្បីមកផ្ទះដែលនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅម៉ោងប្រហែល ១០និង១០នាទី រួចហើយជនរងគ្រោះ បានជិះម៉ូតូ YAMAHA. SZ ស្លាកលេខ ភ្នំពេញ 1IU .2929 មកទុកនៅខាងមុខផ្ទះ និងបានដើរចូលទៅក្នុងផ្ទះ រួចបិទទ្វារផ្ទះ តែមិនបានចាក់សោរផ្ទះទេ និងបានឡើងទៅលើផ្ទះ រួចក៏បានឆាតទៅឈ្មោះ ស៊ូ សុវណ្ណារី ដែលត្រូវជាប្អូនស្រី អោយជួយមើល កូនរបស់គាត់ផង។ បន្ទាប់មក ប្អូនស្រី ក៏បានតេទូរស័ព្ទ និងឆាតទៅបងប្រុសវិញជាច្រើនដង តែបងប្រុសមិនបានលើកទូរស័ព្ទ និងមិនឆ្លើយតបឆាតសោះ ទើបប្អូនបានតេទូរស័ព្ទ មក ឈ្មោះ ឃួន ប៊ុនថន ដែលត្រូវជាមិត្តភក្តិ របស់បងប្រុស អោយគាត់ទៅជួយមើលបងប្រុសរបស់គាត់ តើបងគាត់បានទៅដល់ហើយឬនៅ ព្រោះតេទូរស័ព្ទទៅគាត់ចូល តែមិនលើក បន្ទាប់មកឈ្មោះ ឃួន ប៊ុនថត បានចេញពីផ្ទះដើរមកមើលនៅផ្ទះ ឃើញម៉ូតូនៅពីមុខផ្ទះ និងបិទទ្វារផ្ទះ តែមិនបានចាក់សោរផ្ទះទេ ឃើញបែបនេះ ក៏បានហៅអ្នកជិតខាង បានគ្នា២-៣នាក់ បើកទ្វាចូលទៅមើលក្នុងផ្ទះ តែមិនបានឃើញមនុស្ស ក៏ឡើងតាមកាំជណ្តើរទៅមើល នៅខាងលើផ្ទះ ក៏ប្រទះឃើញជនរងគ្រោះ ចងក នឹងខ្សែលីឡុង សម្លាប់ខ្លួនបាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច។

តាមការពិនិត្យវិភាគរបស់កំលាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងលោកឧញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះ ពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយ សពមានជំងឺប្រចាំកាយ និងជំងឺសសៃប្រសាទ និងបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ


Telegram