សង្វេគណាស់! ឪពុកឃើញកូនស្មានថាលង់ទឹក មិនដឹងកូនឆ..ក់ម៉ូទ័រទេ ស្ទុះទៅជួយបែរជាឆ..ក់ ស្លា..ប់ទាំងឪពុកនិងកូនក្នុងស្រះទឹក
សន្តិសុខសង្គម
113

ខេត្តបាត់ដំបង ៖ ពិតជាសង្វេគណាស់ ២នាក់ឪពុកកូន បានស្លាប់យ៉ាងអាណោចអាធ័ម​ដោយសពដាក់ទន្ទឹមគ្នា ធ្វើបុណ្យតាមប្រពៃណី ខណៈឆក់ចរន្តអគ្គិសនីពីម៉ូទ័របូមទឹក ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៥និង ៣០នាទីល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងភូមិចែងក្តារ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

តាមប្រភពព័ត៌មាន ជនរងគ្រោះទាំង២នាក់ ដែលស្លាប់ ឪពុកមានឈ្មោះ សោ ឈីម អាយុ៧៧ឆ្នាំ និងកូនឈ្មោះ សោ សារ៉ុន អាយុ៤១ឆ្នាំ។

ប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះជាកូនបានចុះទៅស្រង់ពូជស្រូវ ដែលត្រាំក្នុងស្រះ ហើយជនរងគ្រោះជាឪពុក ក៏បានដោតភ្លើងដើម្បីបូមទឹកពីស្រះនោះដាក់ពាង ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់កូន តែជនរងគ្រោះមិនដឹងថាកូនឆក់នោះទេ ស្មានថាកូនលង់ទឹក ក៏ចុះទៅជួយកូន តែអកុសលបែរជាឆក់ទាំងឪពុកនិងកូន និងបានស្រែកហៅប្រពន្ធឲ្យមកជួយ ប្រពន្ធខំជួយទាញដៃប្តី ក៏ឆក់ទ្រឺតៗ ទើបប្រញាប់រលាស់ដៃពីប្តីចេញ និងរត់ទៅបិទគប់ភ្លើងជួយប្តីនិងកូន តែអកុលសគាត់ទាំង២នាក់ឪពុកកូនបានស្លាប់ទៅហើយ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ​បានចុះមកធ្វើពិនិត្យធ្វើកោសល្យវិច័យ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕


Telegram