បើកកង្ហារទុកចោលលើពូក ទុស្សេ ឆេះផ្ទះផ្អើលអស់ប្រជាពលរដ្ឋ និង កម្លាំង៧១១ ចេញអន្តរាគមន៍បាញ់ពន្លត់
សន្តិសុខសង្គម
178

រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២ និង ៥៥នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចេញពន្លត់ករណីអគ្គិភ័យឆេះ ផ្ទះល្វែងមួយកន្លែង នៅតាមបេតុង ភូមិ ព្រៃព្រីងខាងជើង១សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជុំវិញករណីនេះ កម្លាំងជំនាញ បានប្រើប្រាស់រថយន្តចំនួន០៣ គ្រឿងរួមមាន ៖

- រថយន្តម៉ាស្តាបញ្ជាការ ០១ គ្រឿង

- រថយន្តអគ្គិភ័យចំនួន ០២ គ្រឿង

ប្រើប្រាស់ទឹកអស់១ឡាន ក៏រលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ៣និង ៣០នាទីរសៀល ។ ចំណែកមូលហេតុ បណ្តាលមកពី ទុស្សេកង្ហារ ដែលម្ចាស់ផ្ទះ បើកទុកចោលលើពូក ៕ មេសា


Telegram