ចំថ្ងៃស៊យ! ឃើញម្ចាស់គេកំពុងហូបចុកជុំគ្នា ទុកម៉ូតូនៅមុខផ្ទះ ដើរទៅលួចកាច់សោកម៉ូតូបានសម្រេចជិះរត់ ម្ចាស់ដេញតាមស្រែកចោរៗផ្អើលពេញផ្លូវ ត្រូវអ្នកដំណើរស្ទាក់ចាប់បាន វាយបែកក្បាលដេរជាច្រើនថ្នេរ!
សន្តិសុខសង្គម
105

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឃើញម្ចាស់គេកំពុងហូបចុកជុំគ្នា ទុកម៉ូតូនៅមុខផ្ទះ ក៏ដើរចូលទៅធ្វើសកម្មភាពកាច់សោកម៉ូតូគេលួចបានសម្រេច ជិះរត់ តែត្រូវបានជនរងគ្រោះខ្ចីម៉ូតូគេជិះដេញតាមស្រែកចោរៗ ផ្អើលដល់ប្រជាពលរដ្ឋ ស្ទាក់ជាប់វាយស្វាគមន៍បែកក្បាលដេរជាច្រើនថ្នេរ គាប់ជួនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកកំពឹស និងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ កំពុងល្បាតក៏ធ្វើការឃាត់ខ្លួន នាំពេទ្យដើម្បីដេររបួស រួចនាំខ្លួនមកសាកសួរ ចាត់ការតាមច្បាប់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខាន់ ចន្ទដាវីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិក្រាំងស្វាយ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យ០១នាក់ឈ្មោះ ភា និត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំ ផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1IN-4363 មានលេខតួ និងលេខ ម៉ាស៊ីន 5868084 (របស់ជនរងគ្រោះ) , សោរខ្សៀលេខ៨ចំនួន០១។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៦និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1IN-4363 ចេញពីផ្ទះស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅផ្ទះមិត្តភក្តិឈ្មោះ លឹម ឈុនហេង ភេទប្រុស អាយុ១៧ឆ្នាំ ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេល ទៅដល់ ជនរងគ្រោះបានទុកម៉ូតូម៉ាកខាងលើនៅមុខផ្ទះរបស់ជនរងគ្រោះ ដោយបានចាក់សោរករត្រឹមត្រូវ រួចក៏ដើរចូល ទៅ ជួបឈ្មោះ លឹម ឈុនហេង ដើម្បីយកខោអាវ ហើយជនរងគ្រោះក៏បានអង្គុយនិយាយលេង ជាមួយឈ្មោះ លឹម ឈុន ហេង រហូតដល់វេលាម៉ោង០៩ ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានដើរទៅយកម៉ូតូ ដើម្បីត្រឡប់ទៅផ្ទះវិញ ស្រាប់តែ លឺសម្លេងបញ្ឆេះម៉ូតូ ជនរងគ្រោះក៏បានរត់ចេញទៅមើលខាងមុខផ្ទះឃើញ ជនសង្ស័យ កំពុងជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនទៅទិសកើត រួចជនរងគ្រោះក៏បានខ្ចីម៉ូតូ របស់ឈ្មោះ លឹម ឈុនហេង បើកដេញ តាមពីក្រោយ និងស្រែកថាចោរ ដើម្បីឱ្យអ្នកធ្វើដំណើរតាមផ្លូវជួយដេញតាម រហូតដល់ចំណុចភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យបានផ្តួលម៉ូតូរត់គេចខ្លួន ក៏ត្រូវអ្នកធ្វើ ដំណើរតាមផ្លូវបានជួយអន្តរាគមន៍ ចាប់ឃាត់ ខ្លួនជនសង្ស័យបាន រួចបាននាំគ្នាវាយម្នាក់មួយដៃមួយជើងបណ្តាលឱ្យ ជនសង្ស័យរងរបួសក្បាលផ្នែកខាងក្រោយ (របួស ស្រាល) រួចជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ឱ្យជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋ បាលព្រែកកំពឹសតាមនីតិវិធីច្បាប់។

ក្រោយពីធ្វើការ សាកសួរជនសង្ស័យបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចយើង ថារូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពប្រើដែក ជ្រុងចុងសំប៉ែតស្រួចកាច់សោរកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន រួចជន រងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះ ជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។

បន្ទាប់ពីមាន ចម្លើយ សារភាពរបស់ជនសង្ស័យ ហើយមាន ការសម្របសម្រួលពីលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលា ដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ


Telegram