ចុម! ស្នូរកាំភ្លើងបា..ញ់លា...ន់ទ្រហឹ..ងចេញពីក្នុងកម្មវិធីខួបកំណើត សមត្ថកិច្ចចុះស្រាវជ្រាវរកឃើញ សំបកគ្រា...ប់ដល់ទៅ២០៣គ្រា...ប់ឯណោះ!!!
សន្តិសុខសង្គម
448

ខេត្តកំពង់ស្ពឺ ៖ បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច នៃស្រុកភ្នំស្រួច ចុះមកធ្វើការពិនិត្យរកឃើញសំបកគ្រាប់ រហូតទៅដល់ ២០៣គ្រាប់ឯណោះ បន្ទាប់ពីអ្នកជិតខាងបានលឺស្នូរសំឡេងបាញ់ទាន់ទ្រហឹង ជាច្រើនគ្រាប់ជាប់ៗគ្នា ចេញពីផ្ទះមួយកន្លែង ដែលកំពុងមានកម្មវិធីខួបកំណើត ។

តាមរបាយការណ៍របស់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា សមត្ថកិច្ចបានចុះស្រាវជ្រាវករណីបាញ់បោះសេរីនេះ នៅវេលាម៉ោង ៨ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ។

ជុំវិញការស្រាវជ្រាវនេះ កម្លាំងជំនាញ បានបង្កើតគណៈកម្មការ ដោយមានការចូលរួមពីសំណាក់ អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធករណី បាញ់បោះសេរី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង៤ល្ងាច រហូតដល់យប់ជ្រៅ ក្នុងកម្មពីធីខួបកំណើតរបស់ម្ចាស់ផ្ទះឈ្មោះ ឆាយ ។

តាមការបំភ្លឺពីឈ្មោះ សេ ចូច ភេទប្រុស អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ សឿន ស្រីធា អាយុ៣៨ឆ្នាំ ទាំង ០២នាក់ ជាអ្នកចាំដីផ្ទះចំណុចកើតហេតុ ថានៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១២ ឈ្មោះ ឆាយ បានមកពីភ្នំពេញ ដើម្បីរៀបចំកម្មពិធីខួបកំណើត ដោយមានមិត្តភក្តិរបស់គាត់ប្រហែលជិត ២០នាក់ មានស្រី មានប្រុស មកចូលរួមផឹកស៊ីផងដែរ រហូតដល់វេលាម៉ោងប្រហែល ៤ល្ងាច ថ្ងៃ ខែ ឆ្នាំដដែល ពេលដែលពួកគាត់ជួយរៀបចំផ្ទះ លាងចាន-ឆ្នាំង អោយគេរួច ក៏នាំគ្នាទៅសំរាកនៅផ្ទះ របស់ឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ ជាអ្នករស់នៅជាប់របងគ្នា កំពុងសំរាកស្រាប់តែនៅវេលាម៉ោងប្រហែល ៩យប់ថ្ងៃខែឆ្នាំដដែល ពួកគាត់បានលឺសូរសំលេងបាញ់កាំភ្លើងបន្តបន្ទាប់ នៅកន្លែងកម្មពិធី តែពួកគាត់មិនបានចេញមើលទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ហើយពួកគាត់ក៏ពុំបានដឹងថាអ្នកណាជាអ្នកបាញ់ដែរ ហើយពួកគាត់និយាយបន្តទៀតថា កន្លងមកអោយតែម្ចាស់ផ្ទះអោយតែមានកម្មពិធីផឹកស៊ី គឺតែងតែបាញ់កាំភ្លើងលេងហើយ។

តាមការបំភ្លឺពីឈ្មោះ អ៊ុំ សាង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិថ្មី ជាមួយគ្នា ថានៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល ៤និង៣០នាទី រូបគាត់កំពុងធ្វើការ(ជាកម្មករ) នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ឆាយ ក៏ឃើញឈ្មោះ ឆាយ ឈរកាន់កាំភ្លើងខ្លីបាញ់ឡើងលើប្រហែលជា ១០គ្រាប់ ខណៈពេលដែលកំពុងផឹកស៊ីជាមួយមិត្តភក្តិរបស់គាត់ប្រហែល ០៧ ទៅ០៨នាក់ទៀត នៅម៉ោង៥ល្ងាច ពេលចប់ម៉ោងការងាររឈ្មោះ អ៊ុំ សាង ក៏ត្រឡប់ទៅផ្ទះវិញទៅ។

ជុំវិញការស្រាវជ្រាវនេះ សមត្ថកិច្ចក៏បានរកឃើញ វត្ថុតាងជុំវិញកន្លែងកើតហេតុរួមមាន ៖

-សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់

-សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់

-សំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់។

ករណីខាងលើគណ:កម្មការ បានធ្វើការចាប់យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវបន្ត ៕ មេសា


Telegram