សមត្ថកិច្ចបង្ក្រាបបានមុខសញ្ញាម្នាក់ ដែលប្រើប្រាស់កាំភ្លើ..ងច្នៃជ័រ និងកាំបិ...តគំរា...មស្ត្រីម្នាក់ ប្ល..ន់យកម៉ូតូបានសម្រេច
សន្តិសុខសង្គម
224

ខេត្តបាត់ដំបង ៖ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០និង៣០ នាទី មានករណី​លួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំភ្លើងច្នៃជ័រ និងកាំ-បិ-តគំ-រា-មប្ល-ន់យកម៉ូតូ) មួយបានកើត​ឡើង ស្ថិតនៅចំណុចក្បែរស្ពានដំរីស្លាប់ ក្រុមទី១០ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

ករណីនេះបង្កឡើងដោយជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគំ-រា-ម-បា-ញ់ស-ម្លាប់-ជនរងគ្រោះ ឈ្មោះ ពិ វ៉ិត ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅក្រុម០២ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីប្លន់យកម៉ូតូម៉ាកស្គុបពីពណ៌ស គ្មានស្លាក លេខស៊េរីឆ្នាំ២០២​៣​បានសម្រេច រួចជនសង្ស័យបានយកម៉ូតូជិះគេចខ្លួន​បាត់ ។

បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាមនិងស្របតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា​ ស្នង​ការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ សុខ​ សារិន​ អធិការ​នគរបាលស្រុកបវេ​ល​ បានដឹកនាំកម្លាំងជំនាញនគរបាលយុត្តិធម៌រួមជា​មួយកម្លាំងអន្តរាគមន៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ព្រៃខ្ពស់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិ​ការដ្ឋានគរ​ការដ្ឋាននគរបាលស្រុកភ្នំព្រឹកដែលមា​នលោកវរសេនីយ៍ទោ​ ហេង​ បារាំង​ ជាអធិការ​ ចុះស្រាវជ្រាវ និងធ្វើការស្ទាក់ចាប់បានជនសង្ស័​យម្នាក់ឈ្មោះ ប៊ុត សុវណ្ណរិទ្ធ ហៅសៅលីញ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅចំណុចភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់​ដំបង និងដកហូតបាន៖

-ម៉ូតូរបស់ជនរងគ្រោះចំនួន០១​គ្រឿង

-ម៉ូតូរបស់ជនសង័្សយចំនួន០១​គ្រឿង

-ខ្នោះដៃចំនួន០១

-កាំបិតស្នៀតចំនួន០១

-អាវុធកែច្នៃចំនួន០១។

ពេលនេះនគរបាលស្រុករៀបចំក​សាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់​ រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ៕


Telegram