ខេត្តបាត់ដំបង៖ យោងតាមគេហទំព័រផ្លូវការរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីថ្ងៃសុក្រទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០និង២០នាទី នៅចំណុចមុខវិមានពរជ័យស៊ិនឃីម ក្រុមទី០៨ ភូមិថ្មីឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីឃាតកម្ម មួយបានកើតឡើង ដោយប្រើប្រាស់កាំបិត បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ០១ក្រុម បានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់ទៅលើ ជនរងគ្រោះឈ្មោះ គុយ រ៉ា ហៅឃុយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរកម្មករ បណ្ដាលឲ្យរងរបួសក្បាលផ្នែកខាងស្ដាំធ្ងន់ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តបាត់ដំបង ។
ក្រោយពីទទួលបណ្ដឹងពីឈ្មោះ គុយ សុខា ហៅម៉ុមគា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកសិករ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលត្រាង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការនគរបាលស្រុកកំរៀង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់រួមមាន ៖
១.ឈ្មោះ គុណ សំអាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរ កសិករ (ឃាត់ខ្លួនបាន) ២.ឈ្មោះ ហ៊ន យ៉ារ៉ាន់ ហៅម៉ៅ ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរ កម្មករ(ឃាត់ខ្លួនបាន)
៣.ឈ្មោះ ហ៊ន យ៉ារ៉ាត់ ហៅវ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិដូងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ កម្មករ(ឃាត់ខ្លួនបាន)
៤.ឈ្មោះ ហ៊ាង រ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរ កម្មករ(ឃាត់ខ្លួនបាន)
៥.ឈ្មោះ ង៉ែត ទី ហៅភ័ក្រ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរ កម្មករ(ឃាត់ខ្លួនបាន)
៦.ឈ្មោះ ជេម ចាន់ណា ហៅទុំ ភេទប្រុសអាយុ ៣០ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរ កម្មករ(ឃាត់ខ្លួនបាន) យកមកកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង។
៧.ឈ្មោះ ហ៊ាង រ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដូងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ កសិករ(រត់គេចខ្លួន)
៨.ឈ្មោះ ប៉េង រ៉ា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរ កម្មករ(រត់គេចខ្លួន) ។
ក្រោយពីធ្វើការសាកសួរលើឈ្មោះ គុណ សំអាង ភេទប្រុស អាយុ២៥ឆ្នាំ បានឆ្លើយសារភាពថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០និង១០នាទី ខ្លួននិងឈ្មោះ ហ៊ាង រ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ នៅអង្គុយផឹកស្រាបៀរនៅផ្ទះរបស់ខ្លួនក៏ស្រាប់តែឈ្មោះ ប៉េង រ៉ា ភេទប្រុស អាយុ២២ឆ្នាំ ខលមកចូលទូរសព្ទរបស់ខ្លួនតាមឆាតប្រាប់ខ្លួនថាជិតមានរឿងហើយនៅដីឡូតិ៍ឧកញ៉ាស៊ីនឃីម ក្រោយពីនិយាយចប់ខ្លួនបានប្រាប់ឈ្មោះ រ័ត្ន ភេទប្រុស ថាឈ្មោះ រ៉ា មានរឿង ចាំទៅមើលផង ។ ភ្លាមនោះក៏ឈ្មោះ រ័ត្ន ភេទប្រុស បានស្ទុះងើបរួចយកកាំបិតបុ័ងតោផ្លែ ពណ៌ស ពីលើតុ រួចជិះម៉ូតូចេញទៅបាត់ ខ្លួននិងឈ្មោះ យ៉ា រ៉ាត់ ភេទប្រុស ជិះម៉ូតូទៅដល់ស្រាប់តែឃើញឈ្មោះ រ៉ា ភេទប្រុស និងជនរងគ្រោះ(សាកសព)ភេទប្រុស កំពុងត្រាយប្រកបគ្នា រីឯឈ្មោះ ហ៊ាង រ័ត្ន ភេទប្រុស ឈរនៅក្បែរកង់បីគេងលក់ រួចជនរងគ្រោះស្ទុះងើបរត់សំដៅទៅកង់បី ក៏ឈ្មោះ រ័ត្ន ភេទប្រុស កាប់ទៅលើជនរងគ្រោះត្រូវត្រង់ក្បាលតែម្ដង រួចហើយពួកខ្លួនទាំងអស់ខាងលើក៏នាំគ្នាជិះម៉ូតូរត់គេចពីកន្លែងកើតហេតុតែម្ដង ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕