រាជធានីភ្នំពេញ ៖ ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖
ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តលាតសន្ធឹងមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបន្តបង្កើនល្បឿនបក់ពីបង្គួរទៅខ្លាំង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖
១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី
⁃ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%
⁃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ពុំមានភ្លៀង ឬមានភ្លៀងធ្លាក់តិចតួច នៅតាមបណ្តាខេត្តភាគខាងត្បូង។
២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៦-៨ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៥-៧ម៉ែត្រ/វិនាទី
⁃នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី ១,០០-២,០០ម៉ែត្រ៕