បុរសម្នាក់ មិនដឹងថាមានវិបត្តិអ្វីទេ ជិះម៉ូតូមកឈប់លើស្ពានជ្រោយចង្វារ ដោះកាតាប និងស្បែកជើង រួចលោ.តស..ម្លា...ប់ខ្លួនលិ..ចបាត់ឈឹង
រាជធានីភ្នំពេញ ៖ បុរសម្នាក់ មិនដឹងថាមានវិបត្តិអ្វីនោះទេ បានជិះម៉ូតូមួយគ្រឿង មកដល់លើស្ពានជ្រោយចង្វារ ក៏ឈប់ម៉ូតូ ដោះកាតាប និងស្បែកជើង រួចលោតសម្លាប់ខ្លួនពីលើស្ពានធ្លាក់ចូលទឹក លិចបាត់ឈឹងតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
មនុស្សលិចបាត់ទៅហើយ មិនដឹងថាយ៉ាងណា យ៉ាងណីនោះទេ ខណៈលើស្ពាន មានបន្សល់ទុកម៉ូតូមួយគ្រឿងម៉ាក វ៉េវ ស្លាកលេខ រដ្ឋ 33 1-0085 ស្បែកជើងក្រវ៉ាត់ ពណ៌ខ្មៅ១គូ មួកការពារសុវត្ថិភាពពណ៌ខ្មៅ១ និងកាតាបចំនួន១ រួមទាំងអត្តសញ្ញាណប័ណ្ណ និងកាតវ៉ាក់សាំងកូវីត ឈ្មោះ ទ្រី ប៉ូយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួល ៕