រាជធានីភ្នំពេញ ៖ យុវជនម្នាក់បើករថយន្ត Camry Hybrid មួយគ្រឿងក្នុងល្បឿនលឿន ទៅបុករថយន្តដឹកទឹកកកពេញមួយទំហឹង បណ្ដាលឲ្យស្លាប់គាបជាប់ក្នុងកាប៊ីនរថយន្ត ត្រូវបានកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ ចេញជួយអន្តរាគមន៍ កាត់ដែករថយន្ត យកមនុស្សចេញមកក្រៅ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវវេងស្រេង នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ បើករថយន្ត Camry Hybrid ដែលពាក់ស្លាកលេខ ភ្នំពេញ 2R 8861 បើកតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ទៅបុកជាមួយរថយន្តដឹកទឹកកកពេញមួយទំហឹង បណ្ដាលឲ្យស្លាប់គាបជាប់ក្នុងកាប៊ីនរថយន្ត ត្រូវបានកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ ចេញជួយអន្តរាគមន៍ កាត់ដែករថយន្ត យកមនុស្សចេញមកក្រៅ ។
ក្រោយកើតហេតុ សមត្ថកិច្ចក៏បានមកដល់បានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងនេះ ទៅរក្សាទុកនៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ Mrr Ka