បង្គាស្រស់ៗ តែចាក់សារធាតុគីមី Formolin (ជាសារធាតុគីមីចាក់ចូលក្នុងសព ដើម្បីកុំអោយឆាប់ស្អុយរលួយ ) ចំនួន២,១៣០គីឡូក្រាម ដឹកដោយរថយន្តទួរីសមួយគ្រឿង ត្រូវបានមន្រ្តីជំនាញ ក.ប.ប.​​ និងនគរបាលសេដ្ឋកិច្ច ស្ទាក់ចាប់បាន!
សន្តិសុខសង្គម
146

ខេត្តកណ្ដាល៖ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ដោយសហការជាមួយនគរបាលសេដ្ឋកិច្ច បានស្ទាក់រថយន្តដឹកគ្រឿងសមុទ្រមួយគ្រឿងជារថយន្តម៉ាកទួរីសផ្ទុកនូវបង្គាស្រស់ចំនួន ១២៤កេស ដែលស្មើនឹង ២,១៣០គីឡូក្រាមដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។

ជាលទ្ធផលនោះមន្រ្តីជំនាញបានរកឃើញសាធារតុគីមី Formolin និងមានចាក់ចាហួយ (CMC) ដែលសារធាតុទាំង២ខាងលើនេះធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ថន់ធ្ងរ និងខុសនឹងច្បាប់ដែលមានចែងជាធរមាន។

ចំពោះបង្គាទាំងអស់មន្រ្តីជំនាញបានដកហូតយកកម្ទេចចោលភ្លាមៗ និងពិន័យទៅតាមនីតិវិធីយ៉ាងធ្ងន់ធ្ងរផងដែរ ៕


Telegram