ពិតជាហ៊ានមែន!!! ក្រុមចោរចូលគាស់ផ្ទះនៅក្រោយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ លួចលុយអស់ ១១ លានរៀល និងLaptopមួយគ្រឿង ទៅបាត់ដោយសុវត្ថិភាព!
សន្តិសុខសង្គម
329

រាជធានីភ្នំពេញ ៖ ពិតជាហ៊ានមែន ក្រុមចោរធ្វើសកម្មភាពចូលគាស់ផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅខាងក្រោយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសម្រេចយកលុយអស់ ១១ លានរៀល និងLaptopមួយគ្រឿង បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។

ហេតុការណ៍នេះដែលបានកើតទ្បើង កាលពីវេលាម៉ោង៥ ទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ចំនុចផ្លូវបេតុង២៩ ផ្ទះលេខ៥០ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានី ។

ជនរងគ្រោះសុំមិនបញ្ចេញអត្តសញ្ញាណ បានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា គាត់ស្នាក់នៅផ្ទះកើតហេតុខាងលើ ហើយមុនពេលកើតហេតុ ជនគ្រោះបានទ្បើងទៅបន្ទប់សម្រាកដូចរាល់ដង លុះមកដល់ម៉ោង៥ ទៀបភ្លឺក៏លេចមុខនៅក្រុមជនសង្ស័យ បានធ្វើសកម្មភាពទ្បើងទៅលើបន្ទប់រួចគាស់ទ្វារខាងក្រោយ ចូលទៅក្នុងផ្ទះយកលុយអស់ចំនួន១១លានរៀល និង laptop ម៉ាកDell មួយគ្រឿង យកទៅបាត់ដោយសុវត្ថិភាពតែម្តង ។

ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនរគបាលសង្កាត់ចាក់អង្រែក្រោម ដើម្បីឲ្យសមត្ថកិច្ច ជាពិសេសសំណូមពរដល់លោកអធិការខណ្ឌមានជ័យ ជួយជួយស្រាវជ្រាវរកមុខជសង្ស័យខាងលើ យកមកចាត់ការតាមនិតិវិធីច្បាប់ផង ព្រោះជនសង្ស័យថ្លើមធំណាស់ សូម្បីផ្ទះប្រជាពលរដ្ឋ ដែលនៅ ក្រោយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ទៅហើយ នៅហ៊ានធ្វើសកម្មភាព ដោយមិនខ្លាចញញើតទៀត ៕ មេសា


Telegram