លោកជុំទាវ សុខរស្មី ម្ចាស់ក្រុមហ៊ុនសារ៉ាយស៊ីបែលប៉ារីសនិងស្វាមី លោកឧកញ៉ា ឡោក ដារិទ្ធ ជាមួយនឹងជាមួយបវរកញ្ញា ៤៣ប្រទេស ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរសម័យលង្វែក ដើម្បីលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរឲ្យពិភពលោកបានស្គាល់ ក្នុងកម្មវិធីប្រលង Miss Planet International
សន្តិសុខសង្គម
616

លោកជុំទាវ សុខរស្មី ម្ចាស់ក្រុមហ៊ុនសារ៉ាយស៊ីបែលប៉ារីស និងស្វាមីលោកឧកញ៉ា ឡោក ដារិទ្ធ ជាមួយនឹងជាមួយបវរកញ្ញា ៤៣ប្រទេស ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ សម័យលង្វែក ហើយយើងតែងតែឃើញលោកជំទាវ សុខ រស្មី និងស្វាមី តែងតែមានសកម្មភាពចូលរួមជួយលើកស្ទួយ សិល្បៈវប្បធម៌ ប្រពៃណី របស់កម្ពុជាយើង និងចូលរួមធ្វើបុណ្យដាក់ទានជាច្រើន ដែលឃើញហើយគួរអោយសរសើរ។

បងប្អូនក្រឡេកមកមើលបវរកញ្ញាទាំង ៤៣ប្រទេសវិញ ដែលបានចូលរួម គឺបានស្លៀកសម្លៀកបំពាក់ប្រពៃណីទំនៀមទម្លាប់កម្ពុជាយើង ក្នុងសម័យលង្វែក ដែលកម្មវិធី Miss planet International បានធ្វើនៅទឹកដី អច្ឆរិយៈខេត្តសៀមរាប ហើយបវរកញ្ញាទាំង៤៣ ប្រទេស ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ និងមោទនភាព ពេលបានស្លៀកនូវសម្លៀកបំពាក់ប្រពៃណី វប្បធម៌ របស់កម្ពុជាផងដែរ ហើយបានប្រាប់ មកក្រុមការងារTVFB យើងថា គាត់ស្រឡាញ់វប្បធម៌ប្រពៃណីទំនៀម ទម្លាប់របស់ប្រទេសកម្ពុជា ហើយពួកគាត់នឹងពាំនាំ នូវ វប្បធម៌ អរិយធម៌ដ៍រុងរឿងរបស់កម្ពុជា ទៅឲ្យពិភពលោក បានស្គាល់កាន់តែច្រើន ហើយម្ហូបដែលគាត់ចូលចិត្ត គឺប្រហុកមាន់ដុត និងម្ហូបជាច្រើនមុខទៀត ដែលពួកគាត់បានញ៉ាំ ។

បវរកញ្ញាទាំង៤៣ប្រទេស បានគ្រោងស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរស្រស់ស្អាតណាស់ ទៅតាមជាលក្ខណៈផ្សេងៗគ្នា បានថែមទាំងបានសរសើរ និងលើកម្កើងវប្បធម៌ប្រពៃណីរបស់កម្ពុជា ហើយក៏មានបវរកញ្ញាខ្លះទៀត សុំទិញសម្លៀកបំពាក់នេះយកទៅទុកស្លៀក និងទុកជារបស់គាត់ថែមទៀត។

សូមបងប្អូនទាំងអស់គ្នា ចូលរួមគាំទ្រកម្មវិធីខាងលើទាំងអស់គ្នា ដើម្បីលើកទឹកចិត្តដល់បវរកញ្ញាទាំងអស់ទូទាំងពិភពលោក ដែលពួកគាត់បានចូលរួមប្រលងនៅកម្មវិធីខាងលើនេះ ដើម្បីលើកស្ទួយមុខមាត់សិល្បៈវប្បធម៌ប្រពៃណីរបស់ខ្មែរ ទៅកាន់ឆាកអន្តរជាតិ និងពិភពលោក ឲ្យស្គាល់កាន់តែច្បាស់បន្ថែមទៀត ៕


Telegram