ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ​
សន្តិសុខសង្គម
133

រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០១និង១៥នាទីរំលងអាធ្រាត្រ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទប៉ុនប៉ង លួច (ប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ) ប្រព្រឹត្តនៅចំណុចមុខសាលាបឋមសិក្សាទួលគោក ផ្លូវលេខ២៨៩ ភូមិ១០ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់ នគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ លូ សុខសីហា ហៅ សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។(មានសារធាតុញៀន) ។ ២-ឈ្មោះ សៀង គឹមហ៊ាង ហៅ ហ៊ាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ ២០E4 ផ្លូវលេខ១៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។ (មានសារធាតុញៀន) ។

ក្នុងនោះ វត្ថុតាងចាប់យកមាន៖

ដែកសរសៃតូចសម្រាប់ឆ្កឹះមេសោរចំនួន០១,ដែកជ្រុងប្រវែងប្រហែល៥តឹក៨០ ចំនួន០១ , ទុលល្វីសចំនួន០១ , ដង្កាប់ដងជ័រចំនួន០១ ,សោរមាត់លេខ១០ចំនួន០១ , កន្រ្តៃចំនួន០១ ,ផ្លែស្វានចំនួន០១ , សោរតាន់លេខ ៨មួយ និងម៉ូតូ០១គ្រឿងម៉ាក Honda Today ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 10-7056 មានលេខតួ និង លេខម៉ាស៊ីន: 1081856 (ចាប់យកពីឈ្មោះ លូ សុខសីហា ហៅ សីហា ) ។ អំពូលភ្លើងជ្រុងមានប្រវែងប្រហែល១ តឹក៨០ និងដែកសរសៃតូចសម្រាប់ឆ្កឹះមេសោរចំនួន០១ (ចាប់យកពីឈ្មោះ សៀង គឹមហ៊ាង ហៅ ហ៊ាង ) ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕


Telegram