រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយ បានឆាបឆេះផ្ទះឈើស័ង្កសី ចំនួន០២ខ្នង អស់ទាំងស្រុង យ៉ាងសន្ធោសន្ធៅ ដោយសារតែការដុតសំរាម ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង២០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវរថភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីដុតសំរាមបង្កជាអគ្គិភ័យ និងធ្វើឱ្យឆេះផ្ទះឈើស័ង្កសី ចំនួន០២ខ្នង អស់ទាំងស្រុង។
តែទោះបីជាយ៉ាងណា អគ្គិភ័យនេះ បានរលត់ទៅវិញ នៅវេលាម៉ោង២និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន ស្មើរនឹង ៩០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប,រថយន្តក្រុមហ៊ុនអូសីអាយសិចំនួន៣គ្រឿងប្រើប្រាសទឹកអស់៣ឡានស្មើ១៨ម៉ែត្រគូប ៕