រាជធានីភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់បានក្មេងទំនើងជាច្រើននាក់ ជិះម៉ូតូជាច្រើនគ្រឿង បញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ។
ហេតុការណ៍នេះបានកើតឡើងនៅក្បែរវិមានឯករាជ ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង២យប់ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។
តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងមាន ក្មេងទំនើងមួយក្រុម មានគ្នា១២នាក់ ជិះម៉ូតូ៧គ្រឿង ពេញបណ្ដោយផ្លូវព្រះនរោត្តម ភ្លាមនោះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជិះប្រដេញក្មេងទំនើងទាំង១០នាក់ ម៉ូតូ៥គ្រឿងនោះ ស្រាប់តែក្មេងទំនើងទាំងនេះ បានបុកសមត្ថកិច្ចម្នាក់ នៅម្តុំមុខព្រះបរមរាជវាំង រងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ហើយ ក្មេងទំនើង២នាក់ទៀត ក៏ជិះរត់គេចដល់ខណ្ឌកំបូល ត្រូវសមត្ថកិច្ចតាមឃាត់បាន២នាក់បន្ថែម ។
ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការដករហូតបានដាវមួយដើម និងម៉ូតូ៧គ្រឿង និងនាំខ្លួនក្មេងទំនើងទាំង១២នាក់ បញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើតាមនីតិជាច្បាប់ ៕ Mrr Ka