សមត្ថកិច្ចអប់រំករណីសិស្សសាលាស្រីម្នាក់ បានបង្ហោះវិដេអូប្រើប្រាស់បារីអេឡិចត្រូនិច ធ្វើឱ្យប៉ះពាល់ដល់សង្គម
សន្តិសុខសង្គម
241

មិនគិតខិតខំរៀនសូត្យទេ បែជាមកធ្វើបែបនិង នេះជាគំរូអាក្រក់ដល់សម្គមសូមប្អូនៗជាសិស្សទាំងអស់កុំយកគំរូតាម

ក្រោយពីទទួលបានព័ត៌មានករណីសិស្សស្រីម្នាក់ប្រើប្រាស់បារីអេឡិចត្រូនិចខុសច្បាប់នោះមក។

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា បានធ្វើការកោះហៅសិស្សស្រី ដែលបានបង្ហោះវិដេអូប្រើប្រាស់បារីអេឡិចត្រូនិច មកសួរនាំអប់រំណែនាំ ធ្វើកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាល លោកគ្រូ-អ្នកគ្រូ ដោយបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette/ Vape) ពីព្រោះ​វា​បណ្តាលឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព និងច្បាប់មិនអនុញ្ញាតឱ្យប្រើប្រាស់នោះទេទើបសមត្ថកិច្ចអនុញ្ញាតត្រឡប់ទៅផ្ទះវិញ។

ជាមួយគ្នាដែរ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល តែងតែចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀនដល់សិស្សានុសិស្សតាមសាលារៀន និងប្រជាពលរដ្ឋតាមខ្នងជាប្រចាំ៕


Telegram