ខេត្តសៀមរាប ៖ សាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ឈ្មោះ ឡេង ចាន់ណា និងបក្ខពួក។ ក្នុងនោះរួមមាន ៖
-បង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី កើតថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៨៩ ជនជាតិខ្មែរ មុខរបរ ម្ចាស់ក្រុមហ៊ុន ប៊ីលានស៊ីធី ទីកន្លែងកំណើតនៅភូមិត្រស់ ឃុំបាល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ ទីលំនៅមុនពេលឃាត់ខ្លួននៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មេម៉ាយ មានកូនចំនួន ០១នាក់ ឪពុកឈ្មោះ ឡេង ហ៊ីង(រ) ម្តាយឈ្មោះ ម៉ក់ ប៉េត(រ) ទោសពីមុនគ្មាន ។ ត្រូវចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅភូមិតា វៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៨០ កថាខណ្ឌ១ ចំណុច៥ នៃក្រមព្រហ្ម ទណ្ឌ និងបទ សម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តសៀមរាប និងទីតាំងផ្សេងទៀតក្នុងប្រទេសកម្ពុជា កាលពី អំឡុងឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
- បង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ផុន សាមាន ភេទប្រុស កើតថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ១៩៩៣ ជនជាតិខ្មែរ មុខរបរអគ្គនាយករងក្រុមហ៊ុន ប្រ៊ីលានស៊ីធី ទីកន្លែងកំណើតនៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កម្រិតវប្បធម៌ថ្នាក់ទី១១ ទីលំនៅមុនពេលឃាត់ខ្លួននៅភូមិប្រាសាទ ឃុំសាន់គរ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ នៅលីវ ឪពុកឈ្មោះ សយ ផាន់(ស) ម្តាយឈ្មោះ ថោ អ៊ាប(រ) ទោសពីមុនគ្មាន ។ ត្រូវចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៨០ កថាខណ្ឌ១ ចំណុច៥ នៃក្រមព្រហ្ម ទណ្ឌ និងបទ សម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តសៀមរាប និងទីតាំងផ្សេងទៀតក្នុងប្រទេសកម្ពុជា កាលពី អំឡុងឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
- បង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អគ្គនាយករងក្រុមហ៊ុនប៊ីលានស៊ីធី ទីកន្លែងកំណើតនៅភូមិព្រៃត្បាល់ ឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្ត ព្រៃវែង ទីលំនៅមុនពេលឃាត់ខ្លួននៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ពោះម៉ាយ មានកូនចំនួន ០១នាក់ ឪពុកឈ្មោះ ហៀង ចាន់(រ) ម្តាយឈ្មោះ បឺត ធីម(រ) ទោសពីមុនគ្មាន ។
ត្រូវចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៨០ កថាខណ្ឌ១ ចំណុច៥ នៃក្រមព្រហ្ម ទណ្ឌ និងបទ សម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តសៀមរាប និងទីតាំងផ្សេងទៀតក្នុងប្រទេសកម្ពុជា កាលពី អំឡុងឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ពីបទ មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។