រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើករថយន្ដ TACOMA ក្នុងល្បឿនលឿន ក៏បុករបងផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យអ្នកបើកបរខ្ទាតចេញពីក្នុងរថយន្ដរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង១២យប់ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសបុរសជនជាតិចិនម្នាក់ បើករថយន្ដ TACOMA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BL-6519 ក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យអ្នកបើកបរខ្ទាតចេញពីក្នុងរថយន្ដរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងធ្វើរថយន្ដនិងរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះមកធ្វើការវាស់វែងយក រថយន្ដ ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka