លោកអ្នកពិតជាដឹងហើយពីអាការៈពុលឡាន ពេលធ្វើដំណើរទៅណាមកណា វាពិតជាពិបាក និងរំខានយ៉ាងខ្លាំង អ្នកខ្លះវិលមុខ រហូតក្អួតចង្អោរខ្លាចការជិះឡានផងក៏មាន ។
ថ្ងៃនេះយើងនឹងនាំអារម្មណ៍បងប្អូន មកដឹងពីអត្ថប្រយោជន៍២យ៉ាងដែលអាចធ្វើឲ្យលោកអ្នក លែងពុលឡានតទៅទៀត ពេលធ្វើដំណើរជាមួយធម្យោបាយរថយន្ត ។
ក្នុងនោះរួមមាន៖
១.តែបៃតង ៖ តែបៃតង ត្រូវបានគេទទួលស្គាល់ថា មានសមត្ថភាពប្រឆាំងនឹងអាការៈក្អួតចង្អោរ យ៉ាងមានប្រសិទ្ធភាព ដូច្នេះមុនពេលធ្វើដំណើរទៅណាមកណា លោកអ្នកគួរទទួលទានតែបៃតង ឬក៏ទំពារស្លឹកតែស្រស់២ ឬ៣សន្លឹកនៅពេលអង្គុយក្នុងឡាន ។
២.តែខ្ញី៖ ខ្ញី គឺជារុក្ខជាតិមួយប្រភេទដែលមានអត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់ជំនួយដល់សុខភាព ហើយក៏អាចព្យាបាលជំងឺមួយចំនួន ដោយមិនបាច់ប្រើថ្នាំផងដែរ មិនតែប៉ុណ្ណោះការទទួលទានតែខ្ញី អាចជួយប្រឆាំងនឹងការអាការៈក្អួតចង្អោរព្រោះការពុលឡានបាន ថែមទាំងជំរុញឲ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អថែមទៀត៕
ដកស្រង់ពី៖ soha