រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អង្គរដេលីហ៊្វូដ ខូអិលធីឌី ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន អង្គរដេលីហ៊្វូដ មួយរូបដែលមានភេសជ្ជៈប៉ូវកម្លាំង ឆេមពានយ៉ិនសិន ឆេមពានអាយស៍ រេដអាន និង មីស៊ីល។ ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលរោងចក្រផលិតភេសជ្ជប៉ូវកម្លាំងរបស់យើង បានកសាងឡើងដោយកូនខ្មែរ ១០០%។
សព្វថ្ងៃនេះ យើងមានផលិតផលភេសជ្ជៈប៉ូវកម្លាំង ចំនួន៤ប្រភេទដូចជា ឆេមពានយ៉ិនសិន ឆេមពានអាយ៍ រេដអាន និងមីស៊ីល ដែលផ្សំឡើងដោយវីតាមីនសំខាន់ៗសំរាប់សុខភាព និងមានរសជាតិឆ្ងាញ់ពិសារ។ រីឯចក្ខុវិស័យរបស់ក្រុមហ៊ុន គឺដើម្បីក្លាយទៅជារោងចក្រផលិតភេសជ្ជៈប៉ូវកម្លាំងឈានមុខគេ នៅលើទីផ្សាកម្ពុជា ដោយគោរពតាមបទដ្ឋាន ISO និងយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពជាចម្បង ជូនដល់ប្រជាជនកម្ពុជារបស់យើងទាំងមូល។

យើងមានរោងចក្រសម្រាប់ផលិតភេសជ្ជៈ ដែលគ្មានជាតិអាកុលក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង ដូចនេះហើយទើបមានភាពងាយស្រួលក្នុងការផ្គត់ផ្គង់ដល់អ្នកចែកចាយបន្ត និងអ្នកប្រើប្រាស់បានឆាប់រហ័ស។ រោងចក្ររបស់ក្រុមហ៊ុន អង្គរដេលីហ៊្វូដ បានបំពាក់ដោយម៉ាស៊ីនស្វ័យប្រវត្តិ ប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់អាឡឺម៉ង់ ដែលអាចផលិតភេសជ្ជៈប៉ូវកម្លាំងប្រកបដោយស្តង់ដាខ្ពស់ ដើម្បីបំពេញតម្រូវការរបស់អតិថិជនដោយសុវត្ថិភាព និងទាន់ពេលវេលា។
ក្រុមហ៊ុនមានអ្នកជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ហើយយើងយកចិត្តទុក្ខដាក់យ៉ាងល្អិតល្អន់ទៅលើរាល់សង្វាក់ផលិតកម្មនិងការថែទាំដើម្បីធានាបាននៅផលិតផលដែលល្អឥតខ្ចោះជូនដល់អតិថិជន។
«ឧត្តមភាពនៃមុខជំនួញ សាមគ្គីភាព ភាពត្រឹមត្រូវ ការយកចិត្តទុកដាក់គឺជាគុណតម្លៃរបស់យើង»ក្រុមហ៊ុន អង្គរដេលីហ៊្វូដ តែងតែឆ្ពោះទៅភាពល្អប្រសើរនិងការឆ្នៃប្រឌិតខ្ពស់៕


