គ្រាប់ខ្នុរ មានប្រយោជន៍ដល់ម្លឹង តែគ្មានអ្នកដឹង!
សុខភាព
1.21K

យោងតាមការដកស្រង់ពី Soha បង្ហាញថា ភាគច្រើន យើងតែងតែមានទម្លាប់បោះចោលគ្រាប់ខ្នុរ បន្ទាប់ពីទទួលទានសាច់របស់វារួច ព្រោះយល់ថា ក្រៅពីស្ងោរទទួលទានលេង វាគ្មានប្រយោជន៍អ្វីទៀតទេ។ ប៉ុន្តែគ្រាប់ខ្នុរ ត្រូវបានគេរកឃើញមានផ្ទុកម្សៅ ៧០ភាគរយ ប្រូតេអ៊ីន ៥.២ភាគរយ លីពីត០.៦២ភាគរយ សារធាតុរ៉ែ១.៤ភាគរយ… ដែលល្អបំផុតសម្រាប់សុខភាព និងសម្រស់។

ដូច្នេះ ប្រសិនបើអ្នកទទួលទានគ្រាប់ខ្នុរ បានទៀងទាត់ អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗមួយចំនួន៖

១.ការពារបញ្ហាទល់លាមក

គ្រាប់ខ្នុរ មានផ្ទុកជាតិសរសៃច្រើន ដែលអាចជួយការពារបញ្ហាទល់លាមក និងបណ្តេញជាតិពុលចេញពីរាងកាយ ដូច្នេះវាត្រូវបានគេណែនាំឲ្យទទួលទានជាប្រចាំ។

២.ជួយពង្រឹងឆ្អឹង

កាល់ស្យូម នៅក្នុងគ្រាប់ខ្នុរ អាចជួយជំរុញឆ្អឹងឲ្យមានសុខភាពល្អ ហើយមិនតែប៉ុណ្ណោះសារធាតុប៉ូតាស្យូមរបស់វាក៏អាចជួយកសាង និងពង្រឹងឆ្អឹងឲ្យរឹងមាំផងដែរ។ សូមព្យាយាមបរិភោគគ្រាប់ខ្នុរ ឲ្យបានទៀងទាត់ ប្រសិនបើអ្នកចង់បង្កើតសាច់ដុំ និងរក្សាឆ្អឹងឲ្យរឹងមាំ។

ម្យ៉ាងវិញទៀតគ្រាប់ខ្នុរ គឺសម្បូរជាតិម៉ាញ៉េស្យូម ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ជួយជំរុញការស្រូបយកជាតិកាល់ស្យូម ដល់រាងកាយ។ ម៉ាញ៉េស្យូម រួមផ្សំជាមួយនឹងកាល់ស្យូម អាចជួយរក្សាឆ្អឹងឱ្យមានសុខភាពល្អ ការពារមិនឱ្យមានបញ្ហាទាក់ទងនឹងឆ្អឹង ដូចជាជំងឺពុកឆ្អឹងជាដើម។

៣.ប្រឆាំងនឹងជំងឺមហារីក

គ្រាប់ខ្នុរ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម (phytonutrients និង flavonoids) ដែលអាចជួយការពាររាងកាយពីជំងឺមហារីក និងរ៉ាឌីកាល់សេរី ដែលបំផ្លា្ DNA របស់កោសិកា។ ការទទួលទានគ្រាប់ខ្នុរ អាចជួយបន្ថយល្បឿននៃកោសិកា និងធ្វើសកម្មភាពប្រឆាំងនឹងជំងឺមហារីក។

លើសពីនេះ គ្រាប់ខ្នុរ មានផ្ទុកវីតាមីន C ដែលអាចជួយបំប៉នរាងកាយប្រឆាំងនឹងវីរុស និងបាក់តេរី។ វីតាមីន C ជួយបង្កើមុខងារនៃប្រព័ន្ធភាពស៊ាំ ដោយគាំទ្រមុខងាររបស់កោសិកាឈាមស។

៤.ល្អសម្រាប់ភ្នែក ទប់ស្កាត់ការជ្រុះសក់

គ្រាប់ខ្នុរ មានផ្ទុកវីទាមីន A ដែលអាចជួយការពារភ្នែក ឲ្យរួចផុតពីជំងឺផ្នែកផ្សេងៗ ហើយវាក៏អាចជួយទប់ស្កាត់បញ្ហាជ្រុះសក់ផងដែរ។

៥.ពង្រឹងមុខងារផ្លូវភេទ

គ្រាប់ខ្នុរ ត្រូវបានគេប្រើប្រាស់ធ្វើជាឱសថ បង្កើនថាមពលផ្លូវភេទតាំងពីយូរលង់មកហើយនៅតំបន់អាស៊ី នេះក៏ដោយសារតែជាតិដែក ដ៏ច្រើនរបស់វាអាចជួយរំញោចចំណង់ផ្លូវភេទ និងកែលម្អរសុខភាពផ្លូវភេទឲ្យមានភាពប្រសើរឡើង។

៦.កាត់បន្ថយការឆ្លងមេរោគ

ការទទួលទានគ្រាប់ខ្នុរ ជាញឹកញាប់អាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងបាក់តេរី។ លើសពីនេះគ្រាប់ខ្នុរ ក៏មានផ្ទុកប្រូតេអ៊ីន និងមីក្រូសារជាតិជាច្រើនដែលអាចកាត់បន្ថយភាពតានតឹងផងដែរ។

៧.ជួយបំពេញជាតិដែក

គ្រាប់ខ្នុរ គឺជាប្រភពដ៏ល្អបំផុតនៃជាតិដែក ដែលអាចជួយបង្កើតឡើងវិញនៃកោសិកាឈាមក្រហម។ ការទទួលទានរបបអាហារដែលមានផ្ទុកជាតិដែកខ្ពស់ អាចកាត់បន្ថយភាពស្លេកស្លាំង បញ្ហាឈាមផ្សេងៗ លើកកម្ពស់ដល់ចលនាឈាមរត់ ខណ:ដែលរក្សាខួរក្បាល និងបេះដូងឲ្យមានសុខភាពល្អ។

៨.កាត់បន្ថយស្នាមជ្រួញ

គ្រាប់ខ្នុរ មានផ្ទុកប្រូតេអ៊ីនច្រើន ដែលអាចជួយរក្សាសំណើមដល់ស្បែក ធ្វើឲ្យស្បែកមានសភាពទន់រលោង និងបំបាត់ស្នាមជ្រីវជ្រួញ។ អ្នកគ្រាន់តែយកគ្រាប់ខ្នុរទៅត្រាំទឹក ហើយកិនឲ្យក្លាយជាល្បាយ បន្ទាប់មកយកទៅបំពោតនៅលើតំបន់ដែលមានស្នាមជ្រួញ។ ក្នុងរយ:ពេល ១៥ ទៅ ២០នាទីត្រូវលាងសម្អាតចេញ ហើយអ្នកត្រូវអនុវត្តរាល់ថ្ងៃទើបឆាប់ទទួលបានផល។

៩.សម្រកទម្ងន់

គ្រាប់ខ្នុរ ជាប្រភពដ៏ល្អនៃជាតិសរសៃ និងកាឡូរីទាប ដែលធ្វើឲ្យវាក្លាយជាអាហារដ៏បំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់។

១០.បង្ការជំងឺលើសឈាម ប្រឆាំងនឹងភាពចាស់

គ្រាប់ខ្នុរ សម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា lignans, isoflavones និង saponins ដែលអាចប្រឆាំងនឹងអុកស៊ីដកម្ម ទប់ស្កាត់ជំងឺលើសឈាម និងប្រឆាំងភាពចាស់សម្រាប់រាងកាយ៕


Telegram