សមត្ថកិច្ចអញ្ជើញឈ្មោះ ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើមកសួរនាំជុំវិញការបង្ហោះព័ត៌មានថាមានសមត្ថកិច្ចគ.ម្រា.:មសម្ល-ាប់ ជីវិតគាត់
សន្តិសុខសង្គម
201

រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា:

នៅរសៀលថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលតាជធានីភ្នំពេញ បានបញ្ជាទៅលោក អធិការនគរបាលខណ្ឌកំបូល វរសេនីយ៍ឯក ហុង ពិសិដ្ឋ សហការជាមួយលោកវរសេនីយ៍ទោ ស្រី ប៊ុនធី នាយការិយាល័យស្តីទីសន្តិសុខផ្ទៃក្នុង និងក្រុមការងារ បានអញ្ជើញលោក ផន ផល្លាប្រធានអង្គការមណ្ឌលមែកឈើ ជាអ្នកផលិតធ្វើវីដេអូសប្បុរសធម៌តាមបណ្តាញសង្គមដើម្បីបំភ្លឺករណីដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធគាត់បានសរសេរមានខ្លឹមសារថា«ករណីកូនៗឪពុកត្រូវបានគេគ.ម្រ:.ាម រៀបចំផែនការកំចា.ត់ឪពុកហើយ» ដែលបុគ្គលនោះមានសមាសភាពជាមន្ត្រីនគរបាលក្នុងក្រសួងមហាផ្ទៃ ក្រោយបានសួរនាំរួចមកទើបបានដឹងថាករណីដែលគាត់បាន សរសេរបង្ហោះនេះ មិនមែនមានន័យថាគេគ,ម្រា.:មអាយុជីវិតគាត់នោះទេ គឺគ,ម្រា.,មសម្ល,.ាប់ ក្នុងវិស័យមនុស្សធម៌តាមបណ្តាញសង្គមនានាតែប៉ុណ្ណោះ។ចំពោះសមាសភាពដែលគាត់បានចោទប្រកាន់នោះគឺមានឈ្មោះ ទី ចំរើនកុសល្យ ។ដោយពេលនោះបើតាមការសំណូមពរ របស់លោក ផន ផល្លា ស្នើសុំឲ្យលោក ទី ចំរើនកុសល្យ សូមបញ្ឈប់រាល់សកម្មភាពនានាដែលផុសប៉ះពាល់កិត្តិយសរបស់គាត់ តាមបណ្តាញសង្គមនានា។ពាក់ព័ន្ធករណីនេះសមត្ថកិច្ចបានធ្វេីការអប់រំចំពោះ លោក ផន ផល្លា បញ្ឈប់បង្ហោះព័ត៌មានណាដែលមានខ្លឹមសារនាំឲ្យមហាជនយល់ច្រឡំបង្កប៉ះពាល់ដល់សន្តិសុខសង្គមនិងបានសុំគោលការណ៍ពីឯកឧត្តម អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយបានអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញ។

អាស្រ័យជម្រាបជូនដូចខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕


Telegram