ខេត្តកណ្តាល ៖ មិនធម្មតា! ជនសង្ស័យក្មេងទំនើង ៤០ម៉ូតូ គ្នាប្រហែលជា១០០នាក់ កាន់សុទ្ធតែដាវ កាំបិត ដំបង ជិះម៉ូតូប្រសាចពេញផ្លូវស៊ីផ្លេ អុកឡុកតាមផ្លូវសាធារណៈ រកគូទំនាស់ដើម្បីកាប់គ្នា បង្កការភិតភ័យដល់អ្នកដំណើរ ត្រូវសមត្ថកិច្ចស្រុកកៀនស្វាយ ចេញកម្លាំងដេញចាប់បាន ១២នាក់ ។ ខណៈបក្សពួកផ្សេងទៀតនាំគ្នារត់គេចខ្លួនអស់ ពេលនេះសមត្ថកិច្ចកំពុងតាមចាប់បន្ត ។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២និង០៨នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យ ១២នាក់ឃាត់ខ្លួន ក្នុងចំណោមជនសង្ស័យប្រហែល១០០នាក់ ដែលបានរត់គេចខ្លួន ក្នុងនោះរួមមាន ៖
១/ ឈ្មោះ សូត្រ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
២/ ឈ្មោះ បូ រក្សា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបំរើការនៅKTV មានទីលំនៅស្នាក់នៅបណ្តោះអាសន្ន ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
៣/ ឈ្មោះ ផល ផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិក្បាលកោះ សង្កាត់កអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
៤/ ឈ្មោះ សុខ សុភី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកលក់សាំង មានទីលំនៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
៥/ ឈ្មោះ កែវ សុខហួរ(ទី) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រណាំងអញ្ចាញ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ
៦/ ឈ្មោះ អុន ឯសិទ្ធិ(លុច) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកំពង់តាបែន ឃុំឈើទាល ស្រុកាណ្តាន់ ខេត្តកំពង់ធំ
៧/ ឈ្មោះ លន់ ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៨/ ឈ្មោះ យ៉ុម វិរះបុត្រ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៩/ ឈ្មោះ កុយ សុខជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
១០/ ឈ្មោះ ណេត រ៉ាយុ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
១១/ ឈ្មោះ សីហា បរិសុទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិ....សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
១២/ ឈ្មោះ ម៉ៃ ហំ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិ....សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូត វត្ថុតាង៖ ម៉ូតូចំនួន០៧គ្រឿង (-ម៉ាកHONDA C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ ព្រៃវែង 1T-2290, -ម៉ាកHONDA SCOOPY ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1KO-3564, -ម៉ាកHONDA C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខ កំពង់ធំ 1T-3288, -ម៉ាកHONDA C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JW-0836, -ម៉ាកHONDA C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1AT-3305, -ម៉ាកHONDA C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្តាល 1AL-1115, -ម៉ាកSUZUKI Next ពណ៌ស ផលិតឆ្នាំ២០២៤ ពាក់ផ្លាកលេខ កណ្តាល 1AF-4743),ទូរស័ព្ទដៃចំនួន០៦គ្រឿង (-ម៉ាកiPhone11 ពណ៌ត្រាវ, -ម៉ាកiPhone 7plus ពណ៌ខ្មៅ, -ម៉ាកoppo ពណ៌ខ្មៅ, -ម៉ាកVIVO Y15S ពណ៌ទឹកសមុទ្រ, -ម៉ាកiPhoneXR ពណ៌ខ្មៅ, -ម៉ាកiPhone14promax ពណ៌ស្វាយ, -ម៉ាកoppo ពណ៌ផ្ទៃមេឃ) ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុននឹងឈានដល់ការបង្ក្រាបនេះ ជនសង្ស័យបាននាំគ្នាជិះម៉ូតូប្រហែល៤០គ្រឿង មានគ្នាប្រហែល១០០នាក់ឯណោះ មានកាន់ដាវកែច្នៃ នឹងកាំបិត ដំបង ជិះម៉ូតូ ប្រសាចពេញផ្លូវសាធារណៈ បង្កអោយមានភាពភ័យខ្លាចដល់អ្នកប្រើប្រាស់ផ្លូវ ។ ស្របពេលនោះកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្ដិតាមឃាត់បានជនសង្ស័យ ខាងលើបានចំនួន១២នាក់ ក្នុងនោះមានស្រីម្នាក់ រួមទាំងវត្ថុតាងដូចខាងលើយកមកផ្នែកជំនាញដើម្បីធ្វើការសាកសួរ នៅចំពោះមុខជនសង្ស័យទាំង១២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាជិៈម៉ូតូជាហ្វូងហើយមានកាន់កាប់អាវុធបង្កគ្រោះថ្នាក់(មានដាវ កាំបិត ដំបង..) គ្រប់ដៃជិះម៉ូតូប្រសាចពេញផ្លូវនៅចំនុចកើតហេតុខាងលើមែន គោលបំណងគឺទៅកាប់ រឺអ៊ុកឡុកលើមុខសញាដែលធ្លាប់មានទំនាស់ជាមួយពួកខ្លួនពិតមែន។
ក្រោយពីសាកសួរនិងយោងចម្លើយដោយផ្អែកតាមបណ្ដឹងកន្លងមកលើក្រុមខាងលើធ្លាប់ជិះម៉ូតូមកបង្កអ៊ុកឡុកនៅលើផ្លូវលេខ១១០ក្នុងឃុំឈើទាល កន្លងមក ផ្នែកជំនាញសូមគោលការមេឃាត់ខ្លួនលើជនសង្ស័យទាំង១២នាក់ខាងលើអនុវត្តន៏តាមនីតិវិធី និងតាមរកមុខសញាដែលកំពុងរត់គេចផ្សេងៗទៀត ដើម្បីចាត់ការតាមច្បាប់ ៕ នុច




_copy.jpg?1749534400)

