ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពកាប់ប្លន់យកកាបូបលុយពីប្រជាពលរដ្ឋ កាលពីយប់ទៀបភ្លឺ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៤និង២០នាទី លើផ្លូវជាតិ១១០ ស្ថិតនៅភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបានហើយ នៅថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២៤ ខណៈបក្ខពួក ០៦នាក់ផ្សេងទៀតរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមចាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តាំង ភឿក ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករដឹកមាន់ មានទីលំនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល រងរបួសត្រូវចំលើកដៃខាងឆ្វេងដេរ (ចំនួន១០ថ្នេរ)។
ចំណែកជនសង្ស័យមានចំនួន០៧នាក់៖
១/ឈ្មោះ ឌឿន ពិសី(ហៅតី) អាយុ២២ឆ្នាំមានទីលំនៅភូមិចំការដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួនធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល ( វិជ្ជមាន + )។
២/ឈ្មោះ ប្រុស ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល (រត់គេចខ្លួន)
៣/ឈ្មោះ ភក្រ័ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល (រត់គេចខ្លួន)
៤/ឈ្មោះ សាក់ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិទួលស្វាយ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល (រត់គេចខ្លួន)
៥/ឈ្មោះ ភក្តី ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅមិនស្គាល់ទេ (រត់គេចខ្លួន)
ចំណែកជនសង្ស័យចំនួន០២នាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ (គេចខ្លួនដូចគ្នា) ។
ក្នុងនោះ សម្ភារៈបាត់បង់រួមមាន៖ កាបូបស្ពាយពណ៌ខ្មៅចំនួន០១ , ប្រាក់រៀលចំនួន៣០០០រៀល(បីពាន់រៀល)។
សូមបញ្ជាក់ថា កាលពីយប់ទៀបភ្លឺជនរងគ្រោះឈ្មោះតាំង ភឿង ដែលជាកម្មករដឹកមាន់ គាត់ បានជិះម៉ូតូ ហុងដា ទ្រីមសង់ ពណ៌ខ្មៅ ស៊េរី ២០១៤ ដែលមានស្លាកលេខ ភ្នំពេញ 1CM. 4447 ដឹកយកសត្វមាន់ទៅអោយម៉ូយនៅចំណុចផ្សារកំពង់កុង ស្ថិតនៅភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងជើងវត្តទួលសង្កែ ស្ថិតនៅភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល បានជួបនិងក្រុមជនសង្ស័យដែលមានគ្នាចំនួន០៣នាក់
ជិះម៉ូតូហុងដាទ្រីមសង់ ពណ៌ខ្មៅ ដាក់កាំបន្ទះពណ៌ស មិនចាំស្លាកលេខ បានជិះម៉ូតូដេញតាមពីក្រោយម៉ូតូរបស់ជនរងគ្រោះហើយបានស្រែក ប្រាប់អោយជនរងគ្រោះឈប់ម៉ូតូសិន ពេលនោះជនរងគ្រោះបានឈប់ម៉ូតូ ស្រាប់តែជនសង្ស័យម្នាក់បានរត់ទៅចាប់ទាញយកកាបូបស្ពាយរបស់ជនរងគ្រោះ ហើយបានទាញយកកាំបិតតាំងតោ យកមកកាប់ទៅលើជនរងគ្រោះ ត្រូវចំកដៃខាងឆ្វេងបណ្តាលអោយមុតដាច់សាច់ហូរឈាម ពេលនោះជនរងគ្រោះបានបើកម៉ូតូជិះរត់គេចខ្លួនមកអោយអ្នកភូមិក្បែនោះជួយ នៅចំណុចរោងលក់កាហ្វេ ដែលមានមនុស្សចាស់ៗគាត់មកអង្គុយជុំគ្នាផឹកកាហ្វេ។
ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះភ្លាមផ្នែកជំនាញយុត្តិធម៌ស្រុក កោះធំ បានសហការជាមួយនិងប៉ុស្តិនគរបាលកំពង់កុង បានធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យទាំង០៧នាក់ខាងលើនេះ លុះមកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤
ទើបសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឌឿន ពិសី
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពដូចបានរៀបរាប់ជូនខាងលើនេះពិតពិតប្រាកដមែន។
ចំពោះមុខសញ្ញាជនសង្ស័យខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួន
នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងកសាងសុំណុំរឿងចាត់ការតាមនិត្តិវិធីច្បាប់ ៕ អែល មេសា