ឥណ្ឌា ព្រមានពីការឆ្លងជំងឺកាចសាហាវមួយទៀត ក្នុងខ្លួនអ្នកជំងឺកូវីដ-១៩ ក្រោយជាសះស្បើយពីកូវីដអាចពិការភ្នែក ឬឈានដល់ស្លា.ប់
អន្តរជាតិ
135

អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃច័ន្ទទី ១០ខែឧសភាថា ចំនួនអ្នកជំងឺដែលកំពុងកើនឡើង និងបច្ចុប្បន្នដែលបានរកឃើញនៅក្នុងប្រទេសឥណ្ឌា កំពុងឆ្លងវីរុសផ្សិតថ្មី ដែលអាចសម្លាប់អ្នកជំងឺ ។

ប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ២នៅលើពិភពលោក កាលពីថ្ងៃច័ន្ទបានរាយការណ៍ថា មានអ្នកឆ្លងវីរុស ជិត ៣៧០,០០០ នាក់ ដែលករណីសរុប ចំនួន ២២.៧ លាននាក់ និងមានអ្នកស្លាប់ថ្មីជាង ៣.៧០០ នាក់។

ក្រុមអ្នកជំនាញបានព្រមានថាចំនួនករណីនិងអ្នកស្លាប់អាចមានច្រើនជាងនេះ។

Mucormycosis ដែលត្រូវបានគេហៅថា«ផ្សិតខ្មៅ» ដោយវេជ្ជបណ្ឌិតនៅក្នុងប្រទេសឥណ្ឌាជាទូទៅ ច្រើន តែកើតមានចំពោះអ្នកជំងឺ ដែលប្រព័ន្ធភាពស៊ាំរបស់ពួកគេចុះខ្សោយ ។

អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត បាននិយាយថា ពួកគេបានឃើញករណីកើនឡើងនៅក្នុងប្រទេសឥណ្ឌា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈ ដែល ក្រសួងសុខាភិបាលកាលពីថ្ងៃអាទិត្យ បានចេញសេចក្តីណែនាំស្តីពីវិធីព្យាបាលការឆ្លង។

អ្នកឯកទេសខាងជំងឺឆ្លង ដែលមានមូលដ្ឋាននៅ Ahmedabad សមាជិកនៃក្រុមការងារទទួលបន្ទុកផ្នែកការពារសុខភាព របស់រដ្ឋ បានប្រាប់ AFP ថា« ករណីនៃការឆ្លងមេរោគផ្សិតខ្មៅ ទៅលើអ្នកជំងឺកូវីដ-១៩ ក្រោយការជាសះស្បើយគឺជិត ៤ ទៅ ៥ ដងជាងករណីដែលបានរាយការណ៍មុនការរាតត្បាត»។

លោក Khusrav Bajan អ្នកពិគ្រោះយោបល់នៅមន្ទីពេទ្យជាតិ PDហិណ្ឌូ នៃទីក្រុងបុមបៃ និងជាសមាជិកម្នាក់នៃក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ របស់រដ្ឋ បាននិយាយថា នៅភាគខាងលិចរដ្ឋ Maharashtra ដែលជាកន្លែងប្រមូលផ្ដុំ មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ឥណ្ឌា មានរហូតដល់ ៣០០ ករណី។

យោងតាមទិន្នន័យពីមន្ទីរពេទ្យរដ្ឋ បានឱ្យដឹងថា មានករណីប្រមាណ ៣០០ ករណី ត្រូវបានគេរាយការណ៍មកទល់ពេលនេះនៅក្នុងទីក្រុងចំនួន ៤ ក្នុងរដ្ឋ ហ្គូចារាត (Gujarat) ដែលក្នុងនោះ មានទាំង អាមេដាបាដ(Ahmedabad) ។

រដ្ឋភាគខាងលិចបានបញ្ជាឱ្យមន្ទីរពេទ្យរដ្ឋ បង្កើតនៅការព្យាបាលដាច់ដោយឡែកពីគ្នា សម្រាប់អ្នកជំងឺដែលឆ្លងជំងឺ «ផ្សិតខ្មៅ»ចំពេលមានករណីកើនឡើង។

ក្រុមស្រាវជ្រាវវិទ្យាសាស្ត្រឥណ្ឌា (ICMR)ដែលជាទីភ្នាក់ងារវិទ្យាសាស្ត្រដឹកនាំការឆ្លើយតបរបស់រដ្ឋាភិបាល បាននិយាយនៅក្នុងតារាងព្យាបាលដែលត្រូវបានចេញផ្សាយនៅលើបណ្តាញសង្គមថា«អ្នកជំងឺកូវីដ-១៩ ងាយនឹងឆ្លងជំងឺផ្សិត រួមមានអ្នកដែលមានជំងឺទឹកនោមផ្អែម ដែលបានប្រើថ្នាំស្តេរ៉ូអ៊ីត ក្នុងពេលព្យាបាលវីរុស»។

ប៉ុន្តែលោក Yogesh Dabholkar អ្នកជំនាញខាងត្រចៀកច្រមុះនិងបំពង់ក នៅមន្ទីរពេទ្យ DY Patil ក្នុងទីក្រុង ប៊ុមបៃ បានប្រាប់ AFP ថា ថ្នាំដែលប្រើសម្រាប់ព្យាបាលអ្នកដែលឆ្លងមេរោគផ្សិតគឺថ្លៃណាស់។

លោកបានបន្ថែមថា ថ្នាំព្យាបាលមួយក្នុងចំណោមថ្នាំព្យាបាល កំពុងដំណើរការក្នុងមន្ទីរពេទ្យរដ្ឋ ដោយសារតែការកើនឡើងភ្លាមៗ។

លោក Bajan បានថ្លែងថា៖ «អត្រាមរណភាពគឺខ្ពស់ណាស់ ... សូម្បីតែមួយចំនួនដែលបានជាសះស្បើយ មានតែការធូរស្បើយឡើងវិញ ដោយការវះកាត់ តែប៉ុណ្ណោះ។ នេះគឺជាការឆ្លងលឿន។ វាអាចរីកលូតលាស់ក្នុងរយៈពេលពីរសប្តាហ៍ ... វាជាជំងឺCatch-22 ដែលចេញពីវីរុស ហើយឆ្លងចូលទៅក្នុងការឆ្លងមេរោគផ្សិត។ វាពិតជាអាក្រក់ណាស់»

ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន

Telegram