(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិនៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងប្រតិបត្តិការរុករក នៃកងយោធពលខេមរភូមិន្ទ បានប្រទះឃើញ អាកាសយានិកម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ដែលគាត់បានពលីនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ចម្ងាយប្រមាណ២១០ម៉ែត្រពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។
តាមសេចក្តីរាយការណ៍កន្លែងក្រុមកងទ័ពស្វែងរកបានបញ្ជាក់ឲ្យដឹងថា អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញស្លាប់នៅចំងាយប្រមាណ២១០ម៉ែត្រពីកន្លែងយន្តហោះធ្លាក់។
នៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងរុករកបានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ទៀតហើយ ដោយរូបគាត់មានឈ្មោះ ស៊ុន ផល្លា ដែលត្រូវបានរកឃើញនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង២១០ម៉ែត្រ ពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រតិបត្តិការរុករកដោយផ្ទាល់ ៕