អន្តរជាតិ៖ សារព័ត៌មាន The Straits Times បានចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា វេជ្ជបណ្ឌិតនៅក្នុងប្រទេសឥណ្ឌា កំពុងព្រមានប្រឆាំងនឹងការអនុវត្តការប្រើប្រាស់លាមកគោ ដែលពលរដ្ឋជឿជាក់ថាវានឹងព្យាបាលជំងឺកូវីដ១៩ ដោយនិយាយថា មិនមានភស្តុតាងវិទ្យាសាស្ត្រសម្រាប់ប្រសិទ្ធភាពរបស់វានោះទេ ហើយវាមានហានិភ័យក្នុងការរាលដាលជំងឺផ្សេងៗទៀត។
ជំងឺរាតត្បាតឆ្លងរាលដាលបានបង្កការបំផ្លិចបំផ្លាញលើប្រទេសឥណ្ឌា ដែលមាន២២,៦៦លាននាក់ឆ្លង និង២៤៦,១១៦នាក់បានស្លាប់។
ក្រុមអ្នកជំនាញនិយាយថា ចំនួនជាក់ស្តែង អាចខ្ពស់ជាង៥ទៅ១០ដង ហើយពលរដ្ឋនៅទូទាំងប្រទេស កំពុងតែស្វែងរកគ្រែនៅមន្ទីរពេទ្យ អុកស៊ីសែន ឬថ្នាំ ដែលធ្វើឲ្យមនុស្សជាច្រើនស្លាប់ដោយសារខ្វះការព្យាបាល។
នៅរដ្ឋហ្គូចា នៅភាគខាងលិចនៃប្រទេសឥណ្ឌា អ្នកជឿខ្លះ បានប្រមូលផ្តុំគ្នាទៅជំរំក្រោលគោម្តងក្នុងមួយសប្តាហ៍ ដោយយកលាមកគោនិងទឹកនោមមកលាបនិងងូតលើខ្លួន ដោយសង្ឃឹមថា វានឹងជួយបង្កើនភាពស៊ាំរបស់ពួកគេ ប្រឆាំងនឹងឬជួយពួកគេឱ្យជាសះស្បើយពីជំងឺកូវីដ១៩។
នៅក្នុងហិណ្ឌូសាសនា គោគឺជានិមិត្តរូបដ៏ពិសិដ្ឋ នៃជីវិតនិងផែនដី ហើយអស់ជាច្រើនសតវត្សរ៍ ហិណ្ឌូ បានប្រើលាមកគោ ដើម្បីសម្អាតផ្ទះនិងសម្រាប់ពិធីសូត្រធម៌ ជឿថា វាមានលក្ខណៈព្យាបាលនិងថ្នាំសម្លាប់មេរោគ។
លោក Gautam Manilal Borisa អ្នកគ្រប់គ្រងរងនៅក្រុមហ៊ុនឱសថ បានមានប្រសាសន៍ថា« យើងឃើញហើយសូម្បីតែគ្រូពេទ្យក៏មកទីនេះដែរ។ ជំនឿរបស់ពួកគេគឺថា ការព្យាបាលនេះធ្វើឲ្យប្រសើរឡើងនូវភាពស៊ាំរបស់ពួកគេ ហើយពួកគេអាចទៅរកអ្នកជំងឺដោយគ្មានការភ័យខ្លាច»។ ការអនុវត្តបែបនេះ បានធ្វើឲ្យងើបឡើងវិញនូវជំងឺកូវីដ១៩កាលពីឆ្នាំមុន។
វេជ្ជបណ្ឌិតនិងអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសឥណ្ឌា និងនៅទូទាំងពិភពលោក បានព្រមានម្តងហើយម្តងទៀត ប្រឆាំងនឹងការអនុវត្តការព្យាបាលជំនួស សម្រាប់កូវីដ១៩ ដោយនិយាយថា ទាំងនេះមិនត្រឹមត្រូវនៃសន្តិសុខ និងធ្វើឱ្យស្មុគស្មាញដល់បញ្ហាសុខភាព។
វេជ្ជបណ្ឌិត J.A. Jayalal ប្រធានជាតិនៃសមាគមវេជ្ជសាស្ត្រឥណ្ឌាបាននិយាយថា «មិនមានភស្តុតាងវិទ្យាសាស្ត្រជាក់លាក់ណាមួយ ដែលលាមកគោឬទឹកនោម វាជួយបង្កើនភាពស៊ាំប្រឆាំងនឹងកូវីដ១៩។ វាពឹងផ្អែកលើជំនឿទាំងស្រុង»។
វាក៏មានការព្រួយបារម្ភផងដែរថា ការអនុវត្តនេះអាចរួមចំណែកដល់ការរីករាលដាលនៃមេរោគ ព្រោះវាទាក់ទងនឹងមនុស្សប្រមូលផ្តុំគ្នាជាក្រុម៕ ប្រភព៖ The Straits Times ប្រែសម្រួល៖ នង ណារិន