រាជរដ្ឋាភិបាលកំពុងអនុវត្តគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗចំនួនបួន ដែលមានទឹកប្រាក់ ជាង ៦០០០លា នដុល្លារ
ព័ត៌មានជាតិ
530

យោងតាមការកត់ត្រាបានឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បាន ចំណាយទឹក ប្រាក់ ជាង៦ ០០០ លានដុល្លារ អាមេរិក ដើម្បី អភិវឌ្ឍន៍ ហេដ្ឋា រចនាសម្ព័ន្ធចំនួន បួន ។ក្នុងនេះមាន ផ្លូវគោក ស្ពាន អាកាសយាន ដ្ឋានខ្នាតអន្តរជាតិ និងផ្លូវទឹក។

គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំង បួនដែលបាន និងកំពុងអនុវត្ត រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, ស្ពាន ឆ្លងទន្លេពី ផ្លូវ ជាតិលេខ ១ ទៅ ល្វាឯម, អាកាសយានដ្ឋានអន្តរជាតិ តេជោ ក្រុងតាខ្មៅ ដែលស្ថិត នៅ ភាគ ខាង ត្បូងរាជធានីភ្នំពេញ និង គម្រោង ព្រែកជីក ហ្វូណ នតេជោ ដែល ទើប បើ កការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។គ ម្រោងទាំងបួនមាន៖

១. គម្រោងផ្លូវ ល្បឿនលឿន ភ្នំពេញ-បាវិត ខេត្តស្វាយរៀង ៖ កម្រោងនេះបាន បើក ការដ្ឋានសាងសង់ ជាផ្លូវការកាលពី ដើមខែមិថុនា ឆ្នាំ២០២៣ កន្លងទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គ មហា សេនា បតីតេជោហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គម្រោងនេះ មាន តម្លៃប្រមាណ ១,៣៥ពាន់ លានដុល្លារ តភ្ជាប់ពីភ្នំពេញ កាត់តាម ខេត្ត កណ្ដាល ខេត្ត ព្រៃវែង និងខេត្តស្វាយរៀង ។ គម្រោង នេះ នឹង ផ្ដល់ នូវ ប្រយោជន៍ ដល់សេដ្ឋកិច្ចកម្ពុជា បន្ថែមទៀត តាមរយៈការ ដឹកជញ្ជូន ឆ្លង ប្រទេស ពីកម្ពុជា ទៅកាន់ ប្រទេស វៀតណាម និង ទៅកាន់បណ្ដា ប្រទេស ផ្សេងទៀត ។

២.គម្រោង ស្ពានឆ្លងទន្លេ ពីផ្លូវជាតិលេខ ១ ទៅ ល្វាឯម ខេត្តកណ្ដាល ៖ គម្រោង នឹង ជួយ ជំរុញ ការ អភិ វឌ្ឍ នៅក្នុងតំបន់ល្វាឯម ដែល កន្លងមក ទំនាក់ទំនងរវាង តំបន់ នេះ ទៅកាន់ តំបន់ ផ្សេងទៀត គឺត្រូវ ឆ្លង ស្រឡាង ប៉ុន្តែ បើស្ពាន នេះសាងសង់រួច ពលរដ្ឋ នៅតំបន់ល្វា ឯម នឹង អាច ឆ្លង ចេញចូល ដោយសេរីទៅកាន់តំបន់ ផ្សេង ទៀត ងាយស្រួលធ្វើការ ដឹកជញ្ជូន និងធ្វើ ដំណើរ កាន់តែ លឿន រហ័ស និងបាន គ្រប់ពេលវេលា ។ គម្រោង នេះ រាជរដ្ឋា ភិ បាលគ្រោងចំណាយថវិកា ជាង ២០០ លានដុល្លារ ដើម្បីដំណើរការ សាងសង់ ហើយ គ្រោង នឹង បញ្ចប់ ដំណាល គ្នានឹង ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត ដែរ។

៣.គម្រោងអាកាស យានដ្ឋានអន្តរជាតិ តេជោ ៖ ជាគម្រោងដែលអាច តភ្ជាប់គោលដៅពីភ្នំពេញទៅកាន់ ពិភពលោក តាមរយៈ ជើងហោះហើរ ខ្នាតធំៗ ដែល នឹងអាច ចុះចត នៅអាកាស យានដ្ឋាន មួយនេះ បាន ។ អាកា សយានដ្ឋាន អន្តរជាតិតេជោ ដំណាក់កាល ទី១ នឹង ដាក់ដំណើរការ នៅពាក់ កណ្ដាលឆ្នាំ២០២៥ខាងមុខ ហើយ ក៏ជា ពេលវេលា បើកទំព័រ ថ្មីនៃវិស័យអាកាស ចរ កម្ពុជា ដោយអាច ភ្ជាប់ជើងហោះហើ រត្រង់ជាមួយ បណ្ដា ប្រទេស លើពិភពលោកឆ្ងាយៗ ខណៈកន្លងមក ត្រូវ ផ្ទេរ ជើង ហោះហើរជាមួយប្រទេសជិត ខាង ឬប្រទេស ក្នុងតំបន់ ។ គម្រោង អាកាស យានដ្ឋានអន្តរជាតិ តេជោ មានតម្លៃប្រមាណ ១,៥ពាន់ លាន ដុល្លារ។ បច្ចុប្បន្ន បាន ចំណយទឹកប្រាក់ប្រមាណ ១,២ ពាន់លានដុល្លារ ហើយ។

ចំណែកទី៤.គឺគម្រោងព្រែកជីក ហ្វូណ នតេជោ ដែលទើបប្រារព្ធបើក ការដ្ឋានកាលពី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា។ជា គម្រោងប្រវត្តិសាស្ត្រដ៏ ធំមួយរបស់កម្ពុជា ។ គម្រោងនេះ នឹង តភ្ជាប់ពី កំពង់ផែទឹកសាប ទៅកាន់ កំពង់ផែសមុទ្រ ទឹកជ្រៅរបស់កម្ពុជា ហើយ នឹង បន្តទៅកាន់ កំពង់ផែអន្តរជាតិ នៅប្រទេស ក្នុង តំបន់ ក៏ដូចជាកំពង់ផែនៅតាមបណ្ដា ប្រទេសជាច្រើនទៀត លើ ពិភពលោក។ គម្រោង នេះ មាន តម្លៃប្រមាណ ១,៧ ពាន់លានដុល្លារ វិនិយោគ ដោយក្រុមហ៊ុនចំនួន បួនរួមគ្នា ដែលក្នុងនោះ រួមមាន ក្រុម ហ៊ុន សាធារណរបស់រដ្ឋ ចំនួន ២, ក្រុមហ៊ុនឯកជនក្នុងស្រុកចំនួន ១ និង ក្រុមហ៊ុន រដ្ឋ របស់ ចិន ( CBRE ) ចំនួន មួយ៕


Telegram