មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការគូសគំនូសសញ្ញាចរាចរថ្មីនិងលាបថ្នាំរបាំងបែងចែកទ្រូងផ្លូវ ចាប់ពីស្តុបBKC មហាវិថីសហព័ន្ធរុស្សី រហូតដល់អាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ
សន្តិសុខសង្គម
57

រាជធានីភ្នំពេញ ​៖ យោងតាមការចេញផ្សយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការគូសគំនូសសញ្ញាចរាចរថ្មី និងលាបថ្នាំរបាំងបែងចែកទ្រូងផ្លូវ ចាប់ពីស្តុបBKC មហាវិថី សហព័ន្ធរុស្សី រហូតដល់អាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ ។

គិតត្រឹមថ្ងៃទី៦ ខែមេសា ២០២៥ នេះគម្រោងគូសគំនូសសញ្ញាចរាចរណ៍ថ្មី ចាប់ពីស្តុបBKC លើកំណាត់មហាវិថីសហព័ន្ធរុស្សី និងលាបថ្នាំរបាំងបែងចែកទ្រូងផ្លូវ រហូតដល់អាកាសយន្តដ្ឋានភ្នំពេញអន្តរជាតិ ទំនាក់ទំនងចរាចរណ៍ មហាវិថី ប៉ែន នុត មហាវិថី ម៉ៅ សេទុង ផ្លូវលេខ៥៩៨ ផ្លូវលេខ ៥៦៦ ផ្លូវលេខ ២៨៩ តំបន់ស្ពានអាកាស៥មករា ស្ពានអាកាស៧មករា និងតំបន់ក្រសួងការពារជាតិ ទីស្តីការគណៈរដ្ឋមន្រ្តី ដែលក្រុមការងារផ្តើមអនុវត្តន៌ ទាំងយប់ទាំងថ្ងៃ ប្រកបដោយសុវត្ថិភាព គុណភាព ។ ព្រមទាំងចូលរួមលើកកម្ពស់សោភ័ន្ធភាព រាជធានីភ្នំពេញ និងលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើចរាចរទៅមកតាមទំនាក់ទំនងផ្លូវធំៗ ផងដែរ ៕


Telegram