មកលេងសង្ក្រាន្តនៅវិទ្យាល័យហ៊ុនសែនតាខ្មៅ បង្ហោះម៉ូតូយ៉ាងប្រសាច គប់ទឹក ប៉ាតម្សៅ សមត្ថកិច្ចព័ទ្ធឃា./...ត់បាន០៦នាក់
សន្តិសុខសង្គម
108

ខេត្តកណ្តាល ៖ ក្មេងទំនើងចំនួន ០៦នាក់ នាំគ្នាមកលេងសង្ក្រាន្តនៅវិទ្យាល័យហ៊ុនសែនតាខ្មៅ បង្ហោះម៉ូតូយ៉ាងប្រសាចគប់ទឹក ប៉ាតម្សៅ ត្រូវបានបងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច ចុះមកធ្វើការឃាត់ខ្លួនបានភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រសង្កកាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

យោងតាមផេកផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ក្រោយប្រជាពលរដ្ឋរាយការណ៍ អំពីករណី មានយុវជនជិះម៉ូតូ១ក្រុម បង្ករភាពវឹកវរលើដងផ្លូវ និង បង្ហោះម៉ូតូ ភ្លាមៗ លោកវរសេនីយ៍​ឯក យី វណ្ណដា អធិការ នគរបាលក្រុងតាខ្មៅ បានចាត់កម្លាំងជំនាញសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០សង្កាត់ ល្បាតរហូតឃាត់បាន យុវជនចំនួន៦នាក់ រួមនឹងម៉ូតូ២គ្រឿង ។

បច្ចុប្បន្នចំពោះនីតិវិធីបន្ទាប់ គឺ រងចាំចំណាត់ការរបស់ថ្នាក់ដឹកនាំ ៕


Telegram