រដ្ធបាលខណ្ឌដូនពេញពិន័យប្រាក់ចំនួន៤០មុឺនរៀលចំពោះបុរសម្នាក់ដែលចាក់សំរាមឲ្យហូរលើទឹកកំពុងភ្លៀង
សន្តិសុខសង្គម
135

យោងតាមផេករដ្ធបាលខណ្ឌដូនពេញបានបង្ហោះនៅថ្ងៃនេះថាក្រោយទទួលបានព័ត៌មានចែកចាយនៅតាមបណ្តាញសង្គមបានបង្ហោះវីឌីអូសកម្មភាពអ៊ុំប្រុសម្នាក់បានចាក់សំរាមពីក្នុងធុងសំរាមចូលក្នុងទឹកហូរពេលភ្លៀងធ្លាក់ពីម្សិលម្សិញ រួចមក...

នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញ អ៊ុំប្រុសមកសាកសួរ ហើយគាត់បានអះអាងទទួលស្គាល់ថាពិតជាបានចាក់សំរាមចូលតាមទឹកហូរពេលភ្លៀងធ្លាក់ពិតប្រាកដមែន។

បន្ទាប់ពីបានធ្វើការសាកសួររួចមក រដ្ឋបាលខណ្ឌបានណែនាំ និងសម្រេចដូចខាងក្រោម ÷

១-ហាមមិនឱ្យមានការចាក់សំរាមពាសវាលពាសកាល និងត្រូវរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយ។

២-ផាកពិន័យគាត់ជាទឹកប្រាក់ចំនួន ៤០០,០០០រៀល ដោយយោងតាមមាត្រាទី៤២ ជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន។អាជ្ញាធរអំពាវនាវសូមឲ្យបងប្អូនរក្សា

បរិស្ថានស្អាតផ្តើមចេញពីការចូលរួមយើងទាំងអស់គ្នា៕


Telegram