រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥៨នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្នុងចំណោមជនសង្ស័យចំនួន ៥៨នាក់ រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ២០នាក់(ស្រី ២នាក់)
+ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២២នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ៤ករណី ឃាត់ ១៦នាក់(ស្រី ១នាក់)
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែកញ្ញា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ២០៨,៩៣ក្រាម។
-មេតំហ្វេតាមីន(Wy)= ៣៧,១៧ក្រាម។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៨អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ១០១,៦១ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ៣ករណី ឃាត់ ១៩នាក់ ស្រី ២នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ចាប់ ៤នាក់ ចាប់យកIce ៩០,៨៨ក្រាម និងWy ៣៧,១៧ក្រាម។
៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៧,០៦ក្រាម។
៤ / កំពង់ធំ៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់។
៥ / កំពត៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ២,៧៧ក្រាម។
៦ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,២៦ក្រាម។
៧ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១,០១ក្រាម។
៨ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៦៩ក្រាម។
PM : ១អង្គភាព
១ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦៥ក្រាម៕