ឈប់បានឈប់ទៅអាប្អូនអើយ ទាន់មានពេលកែខ្លួន! ស្ទាវបង្ហោះម៉ូតូ ០៨នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានឲ្យថ្វាយបង្គំសំពះបាតជើងអ្នកមានគុន!
សន្តិសុខសង្គម
31

ខេត្តស្វាយរៀង ៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលក្រុងបាវិត ខេត្តស្វាយរៀង បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ អែម សុវណ្ណរិទ្ធ អធិការនៃអធិការដ្ឋាននគរបាលក្រុងបាវិតបានដឹកនាំកម្លាំង ចុះបង្រ្កាបក្មេងទំនើងដោយប្រមូលផ្តុំគ្នាបង្ហោះម៉ូតូនៅលើផ្លូវក្រវ៉ាត់ក្រុង ស្ថិតក្នុងភូមិតាបឹប សង្កាត់ បាវិត ក្រុងបាវិតខេត្តស្វាយរៀង ឃាត់ខ្លួនមកកាន់អធិការក្រុងបានចំនួន ០៨ នាក់ ប្រុស និងម៉ូតូ ចំនួន ០៤ គ្រឿង និងដកហូត ម៉ូតូ០១គ្រឿងម៉ាក់ HONDA DREAM ពណ៌ខ្មៅ ឆ្នាំផលិត ២០២០ របស់ឈ្មោះ ឆែម សីហា ភេទ ប្រុស អាយុ១៧ ឆ្នាំ មានស្រុកកំណើត ភូមិក្រសាំងគយ ឃុំ ជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង យកមករក្សាទុក នៅ អធិការដ្ឋានក្រុងបាវិត ចំពោះក្មេងទំនើងទាំងនោះ សមត្ថកិច្ចបាន អប់រំណែនាំ និង ធ្វើកិច្ចសន្យា រួចបានអញ្ចើញ អាណាព្យាបាល មកធានាទៅមូលដ្ឋានវិញដើម្បីអប់រំបន្ត ៕


Telegram