រឿងប្លែកៗ! អស់ពីផឹកស្រវឹងអស់សាច់ក្លែម ក៏នាំគ្នាជិះម៉ូតូលួចទាគេនៅខេត្តកណ្តាល ចូលមកស្រីៗម្តង ឌុបគ្នាទៅលួចធុរេនគេនៅខេត្តកំពត!
សន្តិសុខសង្គម
66

កំពត៖ ប៉ុន្មានថ្ងៃនេះមានរឿងហួសចិត្ត ប្លែកៗជាច្រើនកើតឡើង ដែលធ្វើឲ្យមហាជនលោកមានការអស់សំណើច ស៊ែរចែករំលែកបន្តលើបណ្តាញសង្គម ។

តួយ៉ាងកាលវេលាម៉ោង ០៣ និង ៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិលេខ០១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីស្ទាវមួយក្រុម ផឹកស៊ីអស់សាច់ក្លែម បែកគំនិតចេញលួចទាអ្នកភូមិ ត្រូវសមត្ថកិច្ចចាប់បាន ។

ដោយឡែកនៅខេត្តកំពតឯណោះវិញ អូនៗស្រី០៣នាក់ ជិះម៉ូតូឌុបគ្នា មកធ្វើសកម្មភាពលួចផ្លែធុរេនរបស់គេទៅវិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ ។

ក្នុងនោះ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ថា កូនស្រីគេមិនធ្វើអញ្ចឹងនោះទេ ព្រោះជាទង្វើរដែលគេមិនគាំទ្រ ធុរ៉េនមិនថ្លៃប៉ុន្មាននោះទេលើកនេះអប់រំអោយត្រលប់ទៅផ្ទះវិញ ៕ នុច



Telegram