រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ២០៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥១១គ្រឿង, រថយន្តធំ ២១គ្រឿង, រថយន្តតូច ១៩៤គ្រឿង និងម៉ូតូ ២៩៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៤៧គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ១១០គ្រឿង និងម៉ូតូ ២៣០គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១១ថ្ងៃ ពីថ្ងៃទី១-១១ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៥,០៧៥គ្រឿង, រថយន្តធំ ៨៧គ្រឿង, រថយន្តតូច ១,៩១០គ្រឿង, ម៉ូតូ ៣,០៧៨គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៤៣២គ្រឿង, រថយន្តធំ ៤៥គ្រឿង, រថយន្តតូច ១,១៥១គ្រឿង និងម៉ូតូ ២,២៣៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ។
ប្រភព៖អគ្គស្នងការដ្ឋាននគរបាលជាតិ