ជម្លោះកាន់តែខ្លាំងឡើង! អ៊ីស្រាអែលបាញ់កាំភ្លើងធំចូលតំបន់ហ្គាហ្សា ខណៈ គ្រាប់រ៉ុក្កែតរបស់ប៉ាឡេស្ទីននៅតែបន្តផ្លោងទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់អ៊ីស្រាអែល
អន្តរជាតិ
162

អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា អ៊ីស្រាអែលបានបាញ់កាំភ្លើងធំ និងបានធ្វើការវាយប្រហារតាមអាកាសបន្ថែមទៀតនៅថ្ងៃសុក្រ (១៤ ឧសភា) ប្រឆាំងនឹងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប ចំពេលមានគ្រាប់រ៉ុកកែតហោះ ទៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់អ៊ីស្រាអែល។

អរិភាពបានចូលដល់ថ្ងៃទី ៥របស់ពួកគេ ដោយគ្មានសញ្ញានៃការបញ្ឈប់កងទ័ពអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថា កងកម្លាំងអាកាស វាយប្រហារតំបន់ហ៊ុព័ទ្ធហាម៉ាស។ នេះត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យរបស់កងទ័ព។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ យុទ្ធនាការ «នឹងចំណាយពេលច្រើនទៀត»។ ក្រុមមន្រ្តីអ៊ីស្រាអែល បាននិយាយថា ក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធដ៏មានឥទ្ធិពលបំផុតនៅតំបន់ហ្គាហ្សា ត្រូវតែទទួលរងការវាយប្រហារដ៏ខ្លាំងក្លា មុនពេលមានបទឈប់បាញ់។

សំឡេងផ្ទុះបានបន្លឺឡើងពាសពេញតំបន់ភាគខាងជើងនិងខាងកើតនៃតំបន់ហ្គាហ្សា។ សាក្សីបាននិយាយថា ក្រុមគ្រួសារជាច្រើន ដែលរស់នៅតំបន់ក្បែរព្រំដែន បានចាកចេញពីផ្ទះរបស់ពួកគេ ហើយអ្នកខ្លះស្វែងរកទីជំរកនៅសាលារៀនដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ។

ក្រុមប្រឹក្សាសន្តិសុខ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកការប្រជុំជាសាធារណៈមួយនៅថ្ងៃអាទិត្យ ដើម្បីដោះស្រាយបញ្ហាអំពើហិង្សាដែលកំពុងកើនឡើងនេះ។

ប្រភពដដែលបាននិយាយថា សហរដ្ឋអាមេរិក បានរារាំងការប្រជុំដែលបានគ្រោងទុក នៅថ្ងៃសុក្រ និងបានស្នើ ឲ្យ មានកិច្ចប្រជុំមួយនៅដើមសប្តាហ៍ក្រោយនោះ បានយល់ព្រមផ្លាស់ប្តូរសម័យប្រជុំ ដែលបានស្នើសុំដោយ ទុយនេស៊ី,ន័រវែសនិងចិន ។

ប្រធានាធិបតីអាមេរិក លោកJoe Biden បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សម្រាប់ការលុបបំបាត់អំពើហិង្សា ដោយនិយាយថា លោកចង់ឃើញការកាត់បន្ថយការវាយប្រហារដោយគ្រាប់រ៉ុក្កែត។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធបានបាញ់គ្រាប់រ៉ុក្កែត នៅឯក្រុងអាវីវនិងនៅជុំវិញទីក្រុង កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រព័ន្ធប្រឆាំងមីស៊ីល Iron Dome បានស្ទាក់ ជាច្រើន។ សហគមន៍នៅជិតព្រំដែនហ្គាហ្សានិងទីក្រុងវាលខ្សាច់ខាងត្បូងនៃបៀរសេបា ក៏ត្រូវបានកំណត់គោលដៅផងដែរ៕ ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន

Telegram