កាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី ២៩ខែ តុលា ឆ្នាំ ២០២៤ ក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែបានដឹកនាំកម្លាំងនគរបាលក្នុងអង្គភាព បង្រ្កាបនិងឃា-ត់-ខ្លួ-នជនសង័្សយម្នាក់ ក្នុងចំណោមបក្សពួកផ្សេងទៀតនោះគឺឈ្មោះ នី វិច្ឆិកា ហៅឈីត ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងខណៈដែលរូបគេកំពុងព្យាយាមរត់គេចខ្លួនពីសមត្ថកិច្ចដែលតាមប្រម៉ាញ់ ដោយនាំមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ ។
សូមជម្រាបជូនថា នៅមុនពេលឃ-ាត់-ខ្លួ-ននេះគឺក្រុមជនសង័្សយបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងទាំងថ្ងៃ របស់ជនរងគ្រោះឈ្មោះទេន ស៊ាន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅក្រុមទី ៣៨ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុក សង្កែ ខេត្តបាត់ដំបង អស់ប្រវែង៥០ម៉ែត្រ ។ ហើយពេលកំពុងធ្វើសកម្មភាពនេះ ត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញ និងបានផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាល ហើយសមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការស្រាវជ្រាវភ្លាមៗ រហូតកំណត់មុខសញ្ញាបាននិងធ្វើការឃាត់ខ្លួនតែម្តង។
ជនសង័្សយរូបនេះបានឆ្លើយសារភាពថា រូបគេនិងបក្សពួកផ្សេងទៀត(សមត្ថកិច្ចកំណត់មុខសញ្ញាបាន)បាន ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើប្រាកដមែន ប៉ុន្តែខ្សែភ្លើងដែលលួចបានត្រូវ បក្សពួកជាអ្នកយកទៅហើយដែលសមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់ខ្លួនជាបន្តទៀត៕