នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្រ្កាបលើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធតេឡេក្រាម ដោយឲ្យផ្ទេរប្រាក់តាមរយៈធនាគារ ក្រោមរូបភាពទិញ-លក់ទំព័រហ្វេសប៊ុក។ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ថ.ប.ហ ភេទប្រុស ជនជាតិខ្មែរ។ ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពបង្កើត និងលួចទំព័រហ្វេសប៊ុកជាច្រើនដោយមានចេតនាស្វែងរកប្រយោជន៍ទុច្ចរិត។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត។
នាយកដ្ឋាន សូមក្រើនរំលឹកដល់សាធារណជន សូមមានការប្រុងប្រយ័ត្ន ក្នុងការទិញ-លក់គេហទំព័របណ្ដាញសង្គមផ្សេងៗ ពីជនមិនស្គាល់អត្តសញ្ញាណ និងពុំមានប្រពភច្បាស់លាស់ អាចបណ្ដាលឲ្យបាត់បង់គេហទំព័រ ដែលជាអត្ដសញ្ញារបស់ខ្លួន និងអាចប្រឈមនឹងបញ្ហានានា ព្រមទាំងខាតបង់ផលប្រយោជន៍ផ្សេងៗទៀតផង។