នៅថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៤ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងឃ-ា-ត់ខ្លួ-នជនស័ង្សយចំនួន០៣នាក់នាំមកកាន់អធិការដ្ឋាន ដេីម្បីធ្វេីការសាកសួរនោះគឺ៖
១-ឈ្មោះ ម៉ៃ សុផាន់ណា ហៅបឹប ភេទប្រុស អា យុ--ឆ្នាំ រស់នៅភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
២-ឈ្មោះ ញ៉ាញ់ ដែន ភេទប្រុស អាយុ--ឆ្នាំ រស់នៅភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
៣-ឈ្មោះ កុសល្យឧត្ដម ភេទប្រុ ស អា យុ--ឆ្នាំ រស់ នៅភូមិ បឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ ដំបង។
-ដកហូតវត្ថុតាងបាន៖
១-ម៉ូតូ០២គ្រឿង (ម៉ាកហុងដាទ្រីមសេ១២៥ C125 ពណ៌ខ្មៅសេរីឆ្នាំ 2017ផ្លាកលេខ បាត់ដំបង 1AA- 9580 និងម៉ាកហុងដាទ្រីម C125 ពណ៌ខ្មៅសេរីឆ្នាំ2021ផ្លាក លេខ បាត់ដំបង 1AM-8328
២-ក-ាំបិ-តកែច្នៃ០១ដើម
៣-ផ្លាកលេខម៉ូតូបាត់ដំបង1AI-5381ចំនួន០១ (ជារបស់ម៉ូតូជនរងគ្រោះ )។
មូលហេតុនៃការឃ-ា-ត់-ខ្លួ-ននេះគឺកាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០២៤ វេលាម៉ោង២២និង០៥ នាទី ស្ថិតក្នុងក្រុមទី០១ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី លួ-ច-ដោ យមានស្ថានទម្ង-ន់ទោ-សដោយសារការប្រព្រឹត្តអំពើហិ-ង្សា មួយបានកើតឡើងប្រព្រឹត្តដោយជនសង្ស័យមានគ្នា០៥នាក់ជិះម៉ូតូ០២គ្រឿង ក-ា-ប់ ទៅលេីជន រងគ្រោះឈ្មោះសិន វិ សាល ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ខណៈជនរងគ្រោះជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រី សេរីឆ្នាំ2020 ពាក់ផ្លាកលេខ បាត់ដំបង 1AI- 53 81 វិលត្រឡប់ពីស្រុកមោងឫស្សីទៅលំនៅដ្ឋានវិញ បណ្ដាលឱ្យរងរ-បួ-ស ធ្ង-ន់ហើយក្រុមជនសង្ស័យក៏បានក-ា-ប់លួ-ចយកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះនាំគ្នាជិះគេចខ្លួន បាត់តែម្ដង។
ជនរងគ្រោះបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យនិងបានប្តឹងមកសមត្ថកិច្ចនគរបាល ហេីយសមត្ថកិច្ចបានស្រាវជ្រាវរហូតឃ-ាត់ខ្លួ-នបក្សពួកចំនួន០៣នាក់រៀបចំសំណុំរឿងបញ្ជូនមកអនុវត្តទោសតាមផ្លូវច្បាប់ ៕