បុរសស្រវឹងជោគបើករថយន្តទៅបុ./.ករះរ៉ឺម៉កអេតចាយទំនងខឹ./.ងគេឈរមើលចុះពីរថយន្តមកក្./របួ../ចកអាវវា../.យអ្នកឈរមើល និងជេ.//ប្រមា../ថ ផ្អើលនៅកន្លែងកើតហេតុសមត្ថកិច្ចចុះទៅឃា./ត់ខ្លួន
សន្តិសុខសង្គម
0

រាជធានីភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោគជាំបានបើករថយន្តទៅបុករះរ៉ឺម៉កអេតចាយសំណាងល្អក្មេងៗដែលនៅក្បែររ៉ឺម៉កគេចទាន់ទើបមិនបណ្តាលឳ្យរងរបួស អ្វីដែលគួរឳ្យហួសចិត្តនោះក្រោយពីបង្កគ្រោះថ្នាក់ចរាចរហើយ បុរសខាងលើទំនងជាខឹងនឹងអ្នកឈរមើល ស្រាប់តែចេញពីក្នុងរថយន្តមកបែជាបញ្ចេញកំហឹងជេប្រមាថ និងវាយទៅលើអ្នកឈរមើលហេតុការណ៍ទៅវិញ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីសួរនាំ កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Lexus 450 ពណ៌ស្ករ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2L-7745 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ដោយម្ចាស់រថយន្តបានបើកបរតាមបណ្តោយផ្លូវ១០៥ ទិសដៅពីជើងទៅត្បូង ទៅប៉ះចំរ៉ឺម៉កអេតចាយ១គ្រឿងដែលចតចោលនៅជញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច ។

ប្រភពព័ត៌មានបានបន្ដទៀតថាមុនពេលកើហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តខាងលើបានទៅបុកចំរ៉ឺម៉កអេតចាយ១គ្រឿងដែលចតចោលនៅជញ្ចើមផ្លូវ ភ្លាមនោះបុរសដែលបើករថយន្តបង្កបានចុះពីរថយន្ត ស្រាប់តែ ជេរប្រមាថទៅវាយអ្នកដែលឈរមើលហេតុការណ៍ រួចបង្កជម្លោះរហូតឈានដល់ការប្រើហិង្សាទើបអ្នកដែលឈរមើលហេតុការណ៍តដៃវិញ ដោយវាយម្ចាស់រថយន្តនោះបណ្តាលឲ្យរបួសតែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ រួចក៏បាននាំខ្លួន ភាគីទាំងសងខាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល៧មករា ទាំងរថយន្ត និងរ៉ឺម៉ក រួមទាំងពលរដ្ឋឃើញហេតុការណ៍ និងម្ចាស់រថយន្តបង្កខាងលើ ទៅធ្វើការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធី៕


Telegram