ស៊ែរចែកគ្នាដឹង!!!សូមប្រុងប្រយ័ត្ន ការឆបោ./.....កបន្លំ "សេវាកម្មស្រ្តីមេផ្ទះ" ឬ "អ្នកបម្រើការងារជាស្រ្តីមេផ្ទះ"តាមពិតបោ./...../កសោះ (មានវីដេអូ)
សន្តិសុខសង្គម
53

រាជធានីភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់នាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យាបានឳ្យដឹងថា

នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានការឆបោកបន្លំ ក្រោមឈ្មោះជាក្រុមហ៊ុន ”សេវាកម្មស្ត្រីមេផ្ទះ“ បានបង្ហោះផ្សព្វផ្សាយអំពីសេវាកម្ម “អ្នកបម្រើការងារជាស្រ្តីមេផ្ទះ“ ។ នៅពេលដែលយើងទាក់ទងទៅ តាមរយៈ Messenger ពេលនោះ គេតម្រូវឱ្យយើងចុចតំណភ្ជាប់ លីងដូចដែលបានបង្ហាញ https://t.me/Easymaidservice នៅពេលដែលយើងចុចលីងនេះហើយ ជនអនាមិកបានណែនាំ ឱ្យធ្វើការទាក់ទងគ្នាតាមប្រពន្ធតេឡេក្រាមវិញ។ ក្រោយពីបាននិយាយត្រូវគ្នា និងយល់ព្រមតាមតំលៃហើយ ជនអនាមិកនោះ ក៏បានឱ្យយើងធ្វើកិច្ចសន្យា ការងារ ក្នុងតំលៃណាមួយ បន្ទាប់មក ជនអនាមិកនោះ ក៏បានផ្ញើ QR Code មកឱ្យយើងស្កេន QR Code ដើម្បីវេរលុយ ក្រោយពីយើងបានវេរលុយរួច ជនអនាមិកនោះ ក៏បានផ្តាច់ទំនាក់ទំនង និងបានលុបសារទាំងអស់ចោល។

ដូចនេះ សូម ក្រើនរំលឹក ដល់សាធារណៈទាំងអស់ មេត្តាគប្បីប្រុងប្រយ័ត្ន ចាញ់បោកជនអនាមិក ដូចដែលបានរៀបរាប់ខាងលើ។

*** សូមបញ្ជាក់ផងដែរ ចំពោះអ្នករត់ Passapp ចូរប្រុងប្រយ័ត្ន ភាគច្រើនជនឆបោក ខ្ចី QR Code ពីបងប្អូន ទុកដើម្បីទទួលការផ្ទេរលុយ ពីការឆបោក "សេវាកម្មស្រ្តីមេផ្ទះ"។




Telegram